អបអរសាទរ! ពេលនេះ ប្រពន្ធ Rain ស្វាគមន៍ សម្រាលកូនទី២ហើយ

//s5.kh1.co/1a/1a78e3b1e9082e1a7b5cb97b4ab69db2d149858a.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ពិត​ជា​ដំណឹង​មួយ​ដែល គួរឲ្យ​​រំភើប​ខ្លាំង​ណាស់ ព្រោះថាក្នុង​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញានេះ ​តារាសម្តែង​ស្រី​ដ៏​ល្បី ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូ​ង​Kim Tae Hee និង​Rain បានទទួល​​ស្វាគមន៍​នៅ ​កូន​ទី​២របស់ពួកគេបាន ​​ដោយ​សុវត្ថិភាពហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ខាងភ្នាក់​ងារ ​របស់​តារាសម្តែង​ស្រី​Kim Tae Hee ក៏​បាន​បញ្ចេញ​សារ​មួយ​ទៅ​កាន់ ​អ្នកគាំទ្ររបស់នាង​ ​ទាំងអស់​ផង​ដែរថា៖

«សួស្តី! នេះ​គឺ​ជា​ភ្នាក់​ងារ ​របស់​តារាសម្តែង​ស្រី​Kim Tae Hee នៃ​ក្រុមហ៊ុនStory J។ពួកយើង​ចង់​ចែក​រំលែក ​ទៅ​ដល់​អ្នកទាំងអស់គ្នា ​អំពីដំណឹង​ដ៏​គួរ​ឲ្យ​រីករាយ​មួយ​ របស់​Kim Tae Hee និង​Jung Ji Hoon(Rain) ពេល​នេះ​ពួកគេ​គឺ​បាន​ស្វាគមន៍ នៅ​សមាជិកថ្មី​ចូលក្នុង ​គ្រួសារ​របស់​ពួកគេ​ហើយ។នៅក្នុង​ព្រឹក​ថ្ងៃទី១៩ ខែ​កញ្ញា​នេះ​Kim Tae Hee បានផ្តល់​នៅ​កំណើត ​ដល់​កូនស្រី​​ទី​២​របស់​នាងហើយ នៅ​ក្នុង​មន្ទី​ពេទ្យ​នៃ​ទីក្រុម​សេអ៊ូល។ ចំណែក​​ម្តាយ​និង​ទារក​គឺ​ មាន​សុខភាព​ល្អទាំង​ពីរនាក់​នោះ​ទេ។ ហើយ​ពេល​នេះ ​ពួកគេក៏​កំពុងតែ​សម្រាក​ និង​ទទួលបាន​​នៅការ​មើល​ថែ​យ៉ាង​ដិត​ដល់ ​ពី​ក្រុម​គ្រួ​សារ​ផង​ដែរ។ពួកយើង​ក៏​សូម​ថ្លែង​នៅ ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ​សម្រាប់​សារ​​ជូន​ពរ​និងភាព​កក់ក្តៅ​ដែល អ្នកទាំង​អស់គ្នាបាន​ ផ្ញើមក​កាន់​Kim Tae Hee ហើយ​នាង​ក៏នឹង​ខិតខំ​រួច​ បន្តវិល​ត្រឡប់​មក​បម្រើ​អារម្មណ៍​ ទស្សនិក​ជន​ទាំងអស់គ្នាវិញ​ នាពេល​មួយ​ឆាប់​ៗ​ខាងមុខផងដែរ។ សូម​ជួយ​បង្ហាញ​ នៅ​ការ​គាំ​ទ្រ​បន្ត​ទៀតផង។អរគុណ។»

គួរបញ្ជាក់​ផង​ដែរថា​ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​ បាន​សម្រេចចិត្តរៀប​ការ​ជាមួយ​គ្នា​ កាល​ពីខែ​មករា ឆ្នាំ​២០១៧ ហើយ​ពួកគេ​ក៏​បាន​ស្វាគមន៍​ នៅ​កូន​ស្រី​ច្បង​របស់​ពួកគេ​ ​កាល​ពីខែតុលា ឆ្នាំ២០១៧ ម្តង​រួចមកហើយ​ដែរ។ តែយ៉ាងណាម៉ិញ​ ក៏សូម​ចូល​រួម​អបអរសាទរ ដល់​ប្តីប្រពន្ធ​គំរូ​មួយ​គូរនេះផងដែរ៕

Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Kim Tae Hee និង​Jung Ji Hoon(Rain)
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T