ដល់ក! ក្រុមហ៊ុន OPPO លេងមែនទែនហើយតើ បញ្ចេញបច្ចេកវិទ្យាសាកថ្មថ្មី​ ម្តង៣!

//s5.kh1.co/73/73bd1ecfa8fc0dc31a473f56e8d35176b9c8134c.jpg
បច្ចេកវិទ្យា

 ១៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់ Smart Device ឈានមុខគេ OPPO បានប្រកាសដាក់ចេញនូវបច្ចេកវិទ្យាសាកថ្មថ្មី ចំនួន៣ គឺ 65W SuperVOOC Fast Charge 2.0, 30W Wireless VOOC Flash Charge និង VOOC Flash Charge 4.0 ដើម្បីពង្រឹងមុខងារសាកថ្មលឿន សម្រាប់ឧស្សាហកម្មទូរស័ព្ទចល័ត យុគសម័យ 5G

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បច្ចេកវិទ្យាសាកថ្មថ្មី​របស់ OPPO 
បច្ចេកវិទ្យាសាកថ្មថ្មី​របស់ OPPO 

ការសម្ពោធនូវបច្ចេកវិទ្យាសាកថ្មថ្មីម្តង៣ព្រមគ្នានេះ ត្រូវបានធ្វើឡើងនៅទីក្រុង ស៊ិនជិនប្រទេសចិន ដែលបានអធិប្បាយយ៉ាងលម្អិតដូចខាងក្រោម៖

១. បច្ចេកវិទ្យាសាកថ្មថ្មី “65W SuperVOOC 2.0” ជាដំណោះស្រាយសាកថ្ម ឈានមុខគេបំផុតនៅលើពិភពលោក មានសមត្ថភាពសាកថាមពលថ្មបាន ៤០០០ mAh ក្នុងរយៈពេលត្រឹមតែ ៣០ នាទី នឹងត្រូវបង្ហាញខ្លួននៅក្នុងស្មាតហ្វូន Reno Ace
២ .The 30W Wireless VOOC គឺជាបច្ចេកវិទ្យាសាកថ្មថ្មីឥតខ្សែ (wireless charge) ល្អបំផុតមួយនៅលើទីផ្សារ។
៣. VOOC Flash Charge 4.0 គឺជាបច្ចេកវិទ្យាសាកថ្មជំនាន់ចុងក្រោយ ដែលនឹងត្រូវបំពាក់នៅលើស្មាតហ្វូន OPPO K5

លោក Zhang Jialiang ប្រធានក្រុមបច្ចេកវិទ្យាសាកថ្មលឿនរបស់ OPPO បាននិយាយថា៖

“បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge​ របស់ OPPO បានផ្លាស់ប្តូរ និងផ្តល់នូវបទពិសោធន៍សាកថ្មចុងក្រោយដល់អ្នកប្រើប្រាស់ជាង 145 លាននាក់ នៅទូទាំងពិភពលោក។ នាពេលអនាគត OPPO នឹងបន្តធ្វើឱ្យប្រសើរឡើងនូវ VOOC, SuperVOOC និង Wireless VOOC ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងរូបភាពផ្សេងៗគ្នា”។

  លោក Zhang Jialiang
  លោក Zhang Jialiang


លោក Zhang Jialiang
លោក Zhang Jialiang
បច្ចេកវិទ្យាសាកថ្មថ្មី​របស់ OPPO 
បច្ចេកវិទ្យាសាកថ្មថ្មី​របស់ OPPO 
បច្ចេកវិទ្យាសាកថ្មថ្មី​របស់ OPPO 
បច្ចេកវិទ្យាសាកថ្មថ្មី​របស់ OPPO 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T