អស្ចារ្យ! ក្មេងប្រុសវ័យទើបតែ១៤ឆ្នាំសោះ អាចបង្កើត Software ដោយខ្លួនឯង និងអាចរកប្រាក់បានជាងមួយម៉ឺនដុល្លារក្នុងមួយឆ្នាំ

//s6.kh1.co/57/57cfaf1bb775ef5b77c5dbe3ce53c44f4234f880.png
បច្ចេកវិទ្យា

 ១៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ក្មេងប្រុសម្នាក់វ័យ១៤ឆ្នាំ មានសមត្ថភាពអាចរកប្រាក់បានជាងមួយ​ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ក្រោយពីសំងំបង្កើតកម្មវិធីកុំព្យូទ័រ (Software) ដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះថា Muhammad Akmal Hazim ជាសិស្សកំពុងសិក្សាខាងផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសម៉ាឡេស៊ី។ គេចាប់ផ្ដើមបង្កើត Software ដោយខ្លួនឯងតាំងពីអាយុ១៣ឆ្នាំមកម្លេះ។ Software ទាំងនោះ ជាប្រភេទកម្មវិធីប្រើប្រាស់សម្រាប់ធ្វើតេស្តល្បឿន Server និងជាឧបករណ៍សម្រាប់ដឹងថា Server អាចធ្វើការធ្ងន់បានដល់កម្រិតណា។ មួយឆ្នាំកន្លងមកនេះ គេអាចរកប្រាក់បានចំនួន ៥០,០០០រីងហ្គីត (១១,៩១៦ដុល្លារអាមេរិក) និងមានអតិថិជនចំនួន ៤០០នាក់។

បន្ថែមពីនេះទៅទៀត គេក៏បានបង្កើតវេបសាយមួយដែលមានឈ្មោះថា Benchpoint.io សម្រាប់ផ្ដល់ជូនសេវាកម្មទៅដល់អតិចិជនទៀតផង។

យ៉ាងណាមិញ ក្រោយពីទទួលបានជោគជ័យមក មានមហាជនជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីចាប់អារម្មណ៍ទៅលើក្មេងប្រុសនេះយ៉ាងខ្លាំង និងរំពឹងថាគេអាចរកប្រាក់ចំណូលបានច្រើនបន្ដទៀតនៅថ្ងៃខាងមុខផងដែរ៕

ក្មេងប្រុស Muhammad Akmal Hazim
ក្មេងប្រុស Muhammad Akmal Hazim
ក្មេងប្រុស Muhammad Akmal Hazim
ក្មេងប្រុស Muhammad Akmal Hazim
ក្មេងប្រុស Muhammad Akmal Hazim
ក្មេងប្រុស Muhammad Akmal Hazim
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T