មិនមែនស្អាតតែក្នុងរឿងទេ តែក្នុងជីវិតពិតរបស់តារាស្រីទាំងនេះ ក៏ស្អាតដូចព្រះនាងដែរ

//s4.kh1.co/09/09a918fb6a46e1770d472ba4129d83a7d6293f3a.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមប្រទេសចិនកំពុងតែផ្អើលជជែកវែកញែក អំពីរូបថតរបស់តារាស្រីមួយចំនួន ដែលថតបានដោយអ្នកគាំទ្រនៅតាមដងផ្លូវ កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមអ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ រូបថតរបស់តារាស្រីមួយចំនួន ដែលថតបានដោយអ្នកគាំទ្រនៅខាងក្រៅ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ ហើយមូលហេតុដែលធ្វើឲ្យរូបថតទាំងនោះ មានភាពល្បីល្បាញយ៉ាងដូច្នេះ ក៏ព្រោះតែសម្រស់ក្នុងរូបថតរបស់ពួកគេ ពិតជាស្រស់ស្អាតដូចជាព្រះនាងក្នុងរឿង បើទោះជាគ្មានការកែកុនអ្វីបន្ថែមក៏ដោយ។

សម្រាប់តារាស្រីដែលគេកំពុងតែជជែកវែកញែកទាំងនោះ មានដូចជានាង Liu Yifei នាង Yang Mi នាង Angela Baby នាង Coulee Nazha នាង Yang Zi និងតារាស្រីប៉ុន្មានដួងទៀត។

ទោះជាយ៉ាងណាក្តី ចំពោះរូបថតដែលថតបានពីអ្នកគាំទ្រ បានបង្ហាញថា បើទោះជាតារាស្រីទាំងនោះ ត្រូវគេលួចថតរូបបានអំពីសកម្មភាពខាងក្រៅក៏ពិតមែន ក៏ប៉ុន្តែសម្រស់របស់នាង នៅតែស្រស់ស្អាតមិនចាញ់ក្នុងរឿងដែលមានការកែច្នៃសម្រស់ ដោយការបន្ថែមពន្លឺ ឬបច្ចេកទេសផ្សេងៗនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Liu Yifei
Liu Yifei
Yang Mi
Yang Mi
តារាស្រីចិន
តារាស្រីចិន
តារាស្រីចិន
តារាស្រីចិន
Coulee Nazha
Coulee Nazha
Yang Zi
Yang Zi
Zheng Shuang
Zheng Shuang
Yang Chaoyue
Yang Chaoyue
Shen Yue
Shen Yue
Nana Ou-Yang
Nana Ou-Yang
តារាស្រីចិន
តារាស្រីចិន
Song Zuer
Song Zuer
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T