Ronaldo ប្រាប់ត្រង់ៗថា គេស្ទើរតែផ្លាស់ទៅក្លិបមួយនេះទៅហើយ មុនចូលរួមជាមួយ Man UTD

//s6.kh1.co/83/836400df4ba14d4ab9dedbb0047faa73fe1425a3.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ ដូចដែលអ្នកស្រឡាញ់ និងចូលចិត្តបាល់ទាត់ភាគច្រើនបានដឹង កីឡាករ Cristiano Ronaldo បានផ្លាស់ពី Sporting Lisbon មកចូលរួមជាមួយ Manchester United ក្នុងឆ្នាំ២០០៣ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀតជុំវិញបញ្ហានេះដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ ITV ខ្សែប្រយុទ្ធដែលកំពុងលេងឲ្យ Juventus នាពេលបច្ចុប្បន្ន Ronaldo បានទម្លាយឲ្យដឹងថាគេស្ទើរតែផ្លាស់មក Arsenal ទៅហើយមុនពេលចូលរួមជាមួយ Manchester United ហើយថែមទាំងបាននិយាយគ្នាជាមួយលោក Arsene Wenger ដែលជាអ្នកចាត់ការទូទៅរបស់ Arsenal នាពេលនោះថែមទៀត។

“វាគឺជាការពិត។ ខ្ញុំស្ទើរតែចូលរួមជាមួយពួកគេ (Arsenal) ពួកគេគឺជាក្លិបមួយដែលគួរឲ្យចាប់អារម្មណ៍។ វាមិនបានកើតឡើងនោះទេ ប៉ុន្តែខ្ញុំពេញចិត្តនូវអ្វីដែលពួកគេបានធ្វើមកលើខ្ញុំ ជាពិសេសគឺ Arsene Wenger។” ការលើកឡើងរបស់ Ronaldo។

https://s6.kh1.co/__image/w=650,h=434,q=100/22/22c0d7c801ea5a1921196c2bdc245aa3abd88cfe.jpg

Ronaldo បានបន្តថា៖

“នៅក្នុងបាល់ទាត់ គ្មាននរណាដឹងមុនថាអ្នកនឹងទៅលេងនៅទីណានោះទេ។ ជីវិតគឺបែបនេះ។”

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T