ទីបំផុត នាយ តាក់ស៊ី លែងមានរឿងស៊យ ហើយទិញឡានថ្មីចូលផ្ទះវិញម្ដង

//s6.kh1.co/5d/5d62b3fc9f1dcd9b975950c13faa9dcba3a0d367.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ បានជ្រាបពីស្ថានភាពរបស់តារាកំប្លែងនាយ តាក់ស៊ី ក្រោយពីបានលាចាកសិក្ខាបទ វិលចូលមកបម្រើវិស័យសិល្បៈវិញ មានជីវភាពខ្វះខាតខ្លាំងមែនទែន ធ្វើឲ្យប្រិយមិត្ត មានការសម្ដែងក្ដីអាណិតអាសូរ ទៅលើរូបលោកយ៉ាងច្រើនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ តាមបើការបង្ហោះរបស់នាយ តាក់ស៊ី នាពេលកន្លងមក គេសង្កេតឃើញថារូបលោក មានរឿងស៊យជាប់ៗគ្នា។

ជាក់ស្ដែង ដោយរឿងអកុសលជាច្រើន បានរសាត់ទៅឆ្ងាយនោះ តារាកំប្លែងដ៏មានប្រជាប្រិយភាពលោក តាក់ស៊ី ក៏ផ្ដើមមានរឿងល្អៗជាថ្មី ដោយមានការជួយពីសំណាក់បងប្អូនដែលចូលចិត្តអាណិតស្រលាញ់មកលើរូបលោក ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់កំប្លែងនាយ តាក់ស៊ី បានបង្ហោះរូបភាពជាច្រើនពីរថយន្តថ្មីមួយ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះផងដែរ នាយ តាក់ស៊ី ក៏បានឲ្យដឹងថាឡានមួយគ្រឿងដែលលោក ទើបតែទទួលយកមកចូលផ្ទះមួយនេះ គឺបានមកពីការជួយរបស់សប្បុរសជន ជាច្រើនបានជួយដល់ខ្លួន ក្នុងការប្រកបរបរចិញ្ចឹមជីវិតលើវិស័យកំប្លែងទៅមុខទៀត នេះបើតាមការរៀបរាប់របស់លោក ។

គួរឲ្យដឹងផងដែរថា បើទោះបីជារថយន្តនោះមិនមានតម្លៃថ្លៃក៏ពិតមែនតែ នាយ តាក់ស៊ី បង្ហាញអារម្មណ៍ដែលខ្លួន រំភើបក្រោយពីទទួលបានការសមាជិកថ្មីចូលផ្ទះបែបនេះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

នាយ តាក់ស៊ី  និងនាង ភីម 
នាយ តាក់ស៊ី  និងនាង ភីម 
នាយ តាក់ស៊ី ពេលបួស 
នាយ តាក់ស៊ី ពេលបួស 
នាយ តាក់ស៊ី និងឡានថ្មី 
នាយ តាក់ស៊ី និងឡានថ្មី 
នាយ តាក់ស៊ី និងឡានថ្មី 
នាយ តាក់ស៊ី និងឡានថ្មី 
នាយ តាក់ស៊ី និងឡានថ្មី 
នាយ តាក់ស៊ី និងឡានថ្មី 
ឡានថ្មីរបស់នាយ តាក់ស៊ី 
ឡានថ្មីរបស់នាយ តាក់ស៊ី 
នាយតាក់ស៊ី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T