ក្រុមបិសាចក្រហម Manchester United បន្តកុងត្រាថ្មីអោយខ្សែការពារ១រូប

//s4.kh1.co/ca/ca23b775c3b1bb2c651e235fdd5d6df655f0f9b2.png
កីទ្បា

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែការពារកណ្ដាលកីឡាករ Victor Lindelof បានបន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Man Utd រហូតដល់ឆ្នាំ ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានចុះកិច្ចព្រមព្រៀងថ្មីនៅទឹកដី Old Trafford ដោយមានជម្រើសបន្ថែមមួយឆ្នាំទៀត។

  កីឡាករ Victor Lindelof ចុះកិច្ចសន្យាថ្មីជាមួយ Man Utd
  កីឡាករ Victor Lindelof ចុះកិច្ចសន្យាថ្មីជាមួយ Man Utd

កីឡាករ Lindelof បានចូលរួមជាមួយ United ដោយផ្ទេរពី Benfica ក្នុងតម្លៃ ៣១ លានផោនក្នុងឆ្នាំ ២០១៧ ហើយបានព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនយ៉ាងស្វិតស្វាញនៅ Old Trafford ដើម្បីក្លាយជាខ្សែការពារកណ្តាលជម្រើសដំបូង។

ដូចដែលបានបង្ហាញដោយ Mirror Football កាលពីខែមុនភ្នាក់ងាររបស់ Lindelof បានពិភាក្សាជាមួយ United អំពីកិច្ចព្រមព្រៀងថ្មីមួយដោយកីឡាករវ័យ ២៥ ឆ្នាំរូបនេះអាចនឹងបង្កើនប្រាក់ឈ្នួលរបស់គាត់ទ្វេដងដល់ទៅ ១៥០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ។

United ជឿជាក់ថាកីឡាករ Lindelof និងខ្សែការពារចំណូលថ្មីកីឡាករ Harry Maguire នឹងសហការគ្នាបានល្អក្នុងតបន់ការពារដើម្បីទទួលបានភាពជោគជ័យយូរអង្វែងនៅឯក្លិប។

https://s4.kh1.co/__image/w=620,h=408,q=100/96/96925339317f27d538e31d997702bf6dc8365cc1.jpg

Lindelof បាននិយាយថា៖

"ចាប់តាំងពីថ្ងៃដែលខ្ញុំបានមកដល់ United ខ្ញុំមានអារម្មណ៍ដូចជានៅផ្ទះខ្ញុំអីចឹង។ ខ្ញុំបានរីកលូតលាស់យ៉ាងខ្លាំងក្នុងនាមជាកីឡាករម្នាក់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះហើយសម្រាប់ខ្ញុំ គឺមានអំណរគុណចំពោះអ្នករាល់គ្នាដែលបានគាំទ្រពួកយើង។ ខ្ញុំចូលចិត្តលេងបាល់ទាត់ហើយគោលបំណងរបស់ខ្ញុំគឺជួយក្រុមអោយឈ្នះពានរង្វាន់ដើម្បីតបស្នងដល់អ្នកគាំទ្រសម្រាប់ការគាំទ្ររបស់ពួកគេកន្លងមក។"

Lindelof បានបន្តទៀតថា៖

"ខ្ញុំដឹងថាអ្នករាល់គ្នានៅក្លឹបនេះសុទ្ធតែបានចែករំលែកពីចក្ខុវិស័យថានឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីឱ្យក្រុម Manchester United ត្រលប់ទៅរកភាពរុងរឿងវិញ។ ខ្ញុំនៅក្មេងហើយខ្ញុំដឹងថា ខ្ញុំអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងទៅមុខទៀតដោយមានការជ្រោមជ្រែងពីសំណាកគ្រូបង្វឹកនិងជំនួយការគ្រូបង្វឹកទាំងអស់ ហើយខ្ញុំជឿជាក់ថារឿងល្អៗនឹងកើតឡើងសម្រាប់ក្លិបដ៏អស្ចារ្យមួយនេះ៕"

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T