មិនមែន​ធម្មតាៗ​ទេណា ស្នាម​សាក់​នីមួយៗ​របស់​Chanyeol គឺ​សុទ្ធ​តែ​បង្កប់​ដោយ​អត្ថន័យ​សំខាន់ៗ

//s5.kh1.co/4d/4df5bc0bb0a773df2925f36ddea73bf9906913ba.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ សាក់​គឺ​ជាសិល្បៈលំអរ​​ខ្លួន​ មួយ​ប្រភេទដែល​មាន ​ការ​ពេញ​និយម​យ៉ាងខ្លាំង ​នា​ពេល​បច្ចុប្បន្ន​នេះ ​សម្រាប់ជាតិ​សាសន៍ ​ស្ទើរតែ​គ្រប់តែ​ទូទាំង​សាកល​លោក ​មិន​ថា​ប្រុស​ឬ​ស្រី​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​គេ​សង្កេត​ឃើញ​ថា ភាគច្រើន​ការ​ចាក់​សាក់​​របស់ ​មនុស្ស​ម្នាក់​ៗតែ​ង​តែ​មាន កំណត់​នៅ​និយ​ម​ន័យ ក៏​ដូច​ជាការ​ចងចាំ​ សំខាន់​អ្វី​មួយសម្រាប់​ ​ពួកគេ​​រៀងៗ​ខ្លួន​។ មិន​ខុសគ្នា​នោះ​ទេ សូម្បី​តែ​តារាចម្រៀង​ក្នុង​ក្រុម ​ដ៏ល្បី​របស់​កូរ៉េខាងត្បូង​Chanyeol ​សមាជិក​ក្រុមចម្រៀង​បុរស​EXO ក៏​បានចាក់​​សាក់​លើ​ដង​ខ្លួន​ ជាមួយ​នឹង​រូប​ដែល​បង្កប់​​ទៅ​ដោយ ​អត្ថន័យ​យ៉ាង​ជ្រៀលជ្រៅ​ជាច្រើន ​ដែល​អ្នកគាំទ្រ​ភាគច្រើន ​ប្រហែល​ជាមិន​ទាន់​បាន​ដឹង ​នៅឡើយ​នោះ​ទេ។  ​

ភាគច្រើន​អត្ថន័យ​នៃ ​រូប​សាក់​នីមួយ​ៗ​របស់ ​សមាជិកក្រុម​EXO រូប​នេះ សុទ្ធសឹង​តែ​មាន​ផ្សារ​ភ្ជាប់​ទៅ ​នឹង​អត្តសញ្ញាណ រួម​ទាំង​ការចង់ចាំ​ដែល​សំខាន់​ៗ ​សម្រាប់​រូប​គេ​។ ខាងក្រោម​នេះ​គឺ​ជា ​រូប​ដែល​Chanyeol បាន​សាក់​រួម​ជាមួយ​នឹង ​អត្ថ​ន័យ​នីមួយ​ៗ ​របស់​វា​ផងដែរ៕

សូម​ទៅ​ទស្សនា​រូប​ភាព​ដូច​ខាងក្រោម​ទាំង​អស់គ្នា៖

១. រូប​ហ្គីតា

Chanyeol 
Chanyeol 

Chanyeol បាន​ចាក់​សាក់​រូប​ហ្គីតា​នេះ ​នៅ​ដៃ​ខាង​ស្តាំ​របស់​គេ​។ នេះ​គឺ​តំណាង​នៃ​ ការ​ស្រលាញ់ក៏​ដូច​ជា ​មហិចតា​របស់​គេ​​ទៅ​លើ​ចម្រៀង ហើយ​រូប​គេ​ក៏​បាន​វិវត្តន៍​ខ្លួន​ រហូត​ក្លាយ​ជា​តារាK-pop ដ៏ល្បីមួយ​រូប ​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ។

២. ពាក្យ​ “YEOL”

Chanyeol 
Chanyeol 

ពាក្យ​នេះ​Chanyeol បានសាក់​វា​នៅ​លើ ​​ចង្អុល​ដៃ​កណ្តាល​ នៃ​ដៃ​ខាងឆ្វេង​របស់​គេ។ ច្បាស់​ណាស់​ពាក្យ​Yeol គឺ​ជាពាក្យ​មួយ​​ផ្នែក ​នៃឈ្មោះ​របស់​ដែល​ ​មក​ពីពាក្យ​ថា​ "Alchan Yeolmae" ដែល​មាន​ន័យ​ថា​ "Good Fruit"​។ ស្នាម​សាក់​នេះ​គឺ​ជា ការរំលឹក​ដល់​Chanyeol ថា​តើ​រូប​គេ​ជាអ្នកណា​ ហើយ​តើ​រូប​គេព្យាយាម ​ចង់​ក្លាយ​ទៅ​ជាអ្វី​?

៣. រូប​ស្វា

Chanyeol 
Chanyeol 

Chanyeol បាន​សាក់​រូប​សត្វ​ស្វា ​នៅ​លើ​ដៃ​ខាងស្តាំ​របស់ខ្លួន។ ដែល​ការ​សាក់​នេះ​វា​គឺជា ការ​តំណាង​ឲ្យ​ឆ្នាំ​ដែល តារាប្រុសរូប​នេះ​បាន​​កើត។​

៤. រូប​សញ្ញា​ព្រួញ

Chanyeol 
Chanyeol 
Chanyeol 
Chanyeol 

រូប​ព្រួញ​គឺ​ជា​ស្នាម​សាក់​មួយ ​ដែល​ផ្សារភ្ជាប់​ទៅនឹង ​ថ្ងៃ​កំណើត​របស់គេ។ Chanyeol មាន​ថ្ងៃ​កំណើត​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដែល​ត្រូវ​នឹង​តារានិករ​Sagittarians ដែល​មាន​មាន​និមិត្ត​សញ្ញា​ ជាព្រួញ​ផងដែរ។

៥. L-១៤៨៥

Chanyeol 
Chanyeol 

និមិត្ត​សញ្ញា​នៃ​ពាក្យ​L-១៤៨៥ គឺ​ជាស្នា​ម​សាក់​មួយ ​ដែល​ពោរពេញ​ទៅ​ដោយ ​អត្ថន័យ យ៉ាងខ្លាំងមិន​មែនតែសម្រាប់​​​Chanyeol ម្នាក់​នោះ​ទេ តែគឺ​សម្រាប់​អ្នកគាំ​ទ្រ របស់​ក្រុម​EXO ទាំង​អស់ផង​ដែរ។ ជាក់ស្តែងអក្សរ«​L» គឺ​តំណាង​ឲ្យ​ពាក្យ​ថាEXO-Ls គឺ​ជា​ឈ្មោះ​សម្រាប់​ហៅ ​អ្នក​គាំ​ទ្រ​ក្រុម​EXO ទាំង​អស់​។ ហើយ​លេខ«​១៤៨៥» គឺ​បាន​មក​ពី​ការ​រួម​បញ្ជូល​គ្នា ​រវាង​ថ្ងៃ​ខែ​ឆ្នាំ​នៃការ​បង្កើត​ក្លឹប​ ​អ្នកគាំទ្រ​របស់ក្រុម​ចម្រៀង​បុរស​​​EXO ដំបូង​គឺ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៤ ផងដែរ។  

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T