បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរយៈខ្លី TXT ពេលនេះមានចំហាយ Comeback ហើយ

//s6.kh1.co/b0/b054597e8db0d248c2241b78341a25dc38fe1cf7.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ មួយរយៈក្រោយមកនេះ ក្រុមចម្រៀងប្រុសវ័យក្មេងរបស់ផលិតកម្ម BigHit គឺ TXT ទើបតែបានប្រកាសថា ពួកគេជួបប្រទះនូវបញ្ហាសុខភាព ដែលជាហេតុធ្វើឲ្យខកខានការចូលរួមកម្មវិធីមួយចំនួន ថែមទាំងត្រូវពន្យាពេលការចេញចម្រៀងថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ដំបូងឡើយពួកគេគ្រោងនឹងចេញចម្រៀងថ្មី នៅក្នុងខែសីហា ប៉ុន្តែស្រាប់តែត្រូវពន្យាពេលទៅវិញ ដោយសារតែសមាជិកក្រុមម្នាក់ៗ សុទ្ធតែមានបញ្ហាសុខភាព។

យ៉ាងណាមិញ កាលពីថ្ងៃទី៦ ខែកញ្ញា ផលិតកម្ម BigHit ទើបតែបានធ្វើការប្រកាស នៅលើ Twitter ជាផ្លូវការថា TXT នឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី នៅខែតុលាខាងមុខនេះហើយ។ ហើយថ្មីៗនេះ ក្រុមអ្នកគាំទ្រក៏បានប្រទះឃើញ សមាជិកក្រុម TXT បង្ហាញខ្លួននៅឯសាលារៀនមួយ ជាហេតុធ្វើឲ្យអ្នកគាំទ្រគិតថា concept ថ្មីនេះ អាចជាស្ទាយ៏បែបសិស្សសាលាក៏ថាបាន។

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមរង់ចាំតាមដានទាំងអស់គ្នា៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T