សុទ្ធតែគូល្អមើលយប់មិញ! Man City លត់មួយចាស់ដៃ ខណៈ At. Madrid និង Juventus ចែកគ្នាម្នាក់មួយពិន្ទុ (មានវីដេអូ)

//s6.kh1.co/b0/b0b98ffa1841624789b8eda5ed799a7de550bd3e.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អឺរ៉ុប៖ ការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំក្នុងពូលសប្ដាហ៍ទី១ បានបញ្ចប់ទៅរួចរាល់កាលពីយប់មិញនេះ ក្នុងនោះមានក្រុមខ្លះឈ្នះ ក្រុមខ្លះស្មើ និងក្រុមខ្លះទៀតចាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងមកចាប់អារម្មណ៍ក្នុងពូល C គឺមេឃខៀវ Manchester City បានលត់ម្ចាស់ផ្ទះ Shakhtar Donetsk ក្នុងលទ្ធផល ៣ទល់និង០ ដោយ ៣គ្រាប់នោះរកបានដោយ Mahrez, Guendogan និង Gabriel Jesus ម្នាក់មួយគ្រាប់។ ខណៈមួយគូទៀតក្នុងពូល C ដែរនោះគឺ Dinamo Zagreb បានយកឈ្នះក្លិបមកពីអ៊ីតាលី Atalanta ដោយលទ្ធផល ៤ទល់នឹង០។

https://s6.kh1.co/__image/w=650,h=455,q=100/ee/eefaf1ca05cbe3a9b3030d032616a0610ad88ef7.jpg

ក្រឡេកមកមើលក្នុងពូល D ឯណេះវិញក៏កក្រើកមិនធម្មតាដែរកាលពីយប់មិញ ដោយ Atletico Madrid និង Juventus បានប្រកួតស្មើគ្នាក្នុងលទ្ធផល ២-២។ Juventus ជាអ្នកនាំមុខ ២គ្រាប់មុនតាមរយៈគ្រាប់បាល់របស់កីឡាករ Juan Cuadrado និង Blaise Matuidi ប៉ុន្តែត្រូវ At.Madrid វាយបកតាមស្មើវិញដោយបាល់ទែតទាំង ២គ្រាប់របស់កីឡាករ Stefan Savic និង Hector Herrera។ រីឯមួយគូទៀតក្នុងពូល D គឺ Bayer Leverkusen បានភ្លាត់ស្នៀតចាញ់ក្រុមភ្ញៀវមកពីរុស្ស៊ី Lokomotiv Moscow ដោយលទ្ធផល ១-២៕

https://s4.kh1.co/__image/w=650,h=434,q=100/66/661c7ea7979dc5263cf0a979f2853e79cdb802cf.jpg

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Shakhtar Donetsk 0-3 Manchester City
Atletico Madrid 2-2 Juventus
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T