ស្រាបៀរ អង្គរ នាំឲ្យមនុស្សពីរជំនាន់ខុសគ្នាជួបគ្នានៅក្នុងកម្មវិធីកម្សាន្តទូរទស្សន៍ដ៏អស្ចារ្យ “បងធំប្អូនប្រុស”

//s6.kh1.co/b0/b08ef2fc8cadf2aeeba14b03dfff8f2e0d477a7d.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ស្រាបៀរ អង្គរ ជាស្រាបៀរដ៏ពេញនិយមនៅប្រទេសកម្ពុជា បានសហការជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ 5 ដើម្បីបង្កើតកម្មវិធីកម្សាន្តទូរទស្សន៍ដ៏អស្ចារ្យមួយឈ្មោះថា បងធំប្អូនប្រុស។ កម្មវិធីនេះមានការចូលរួមដោយតារាភាពយន្តវ័យចំណាស់ លោក ទេព រិនដារ៉ូ និងតារាវ័យក្មេងល្បីល្បាញក្នុងបណ្តាញសង្គមលោក ហេង វិសាល ដែលនឹងជួបប្រទះក្នុងស្ថានភាពលំបាកជាច្រើន។ តារាទាំងពីរដួងនេះមកពីពីរជំនាន់ផ្សេងគ្នាមានចំណូលចិត្តខុសគ្នា នឹងធ្វើដំណើរផ្សងព្រេងជាមួយគ្នា ធ្វើរឿងរ៉ាវជាច្រើនដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីកម្សាន្ដបងធំប្អូនប្រុស
កម្មវិធីកម្សាន្ដបងធំប្អូនប្រុស
កម្មវិធីកម្សាន្តទូរទស្សន៍ដ៏អស្ចារ្យ “បងធំប្អូនប្រុស”

យោងតាមលោក រ៉ូស្លែន ប៊ីសសូវ ដែលជានាយកគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុនស្រាបៀរ អង្គរ មានប្រសាសន៍ឲ្យដឹងថា៖

ផ្នត់គំនិតនៃការបង្កើតកម្មវិធីកម្សាន្តនេះ បានមកពីការបង្កើតអតិថិជនគោលដៅថ្មីរបស់ស្រាបៀរ អង្គរ។ គាត់បានឲ្យដឹងទៀតថា “បន្ថែមទៅលើអតិថិជនរបស់យើងដែលមានស្រាប់ គោលដៅឆ្នាំនេះគឺយើងធ្វើយ៉ាងណាផ្សារភ្ជាប់ ទំនាក់ទំនងអ្នកពិសាស្រាបៀរ អង្គរ ជំនាន់ថ្មី ទៅនឹងបទពិសោធន៍ឌីជីថល។ ហើយយើងគិតថា ‘វានឹងមិនល្អឡើយ បើយើងបង្កើតទម្រង់មួយដែលធ្វើឲ្យមានគម្លាត រវាងអតិថិជនទាំងពីរក្រុមនេះក្នុងន័យដើម្បីភាពរីករាយ និងការចូលរួមនោះ’អ៊ីចឹងហើយបានជាយើងមានគំនិតបង្កើតកម្មវិធីទូរទស្សន៍នេះឡើង ដែលផ្តោតទៅលើការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមនុស្សវ័យចំណាស់ និងយុវវ័យសម័យថ្មី។

ខណៈដែលកម្មវិធីកម្សាន្តទូរទស្សន៍នៅកម្ពុជាចាក់បង្ហាញតែពីខ្លឹមសារលក្ខណៈប្រពៃណីទំនៀមទម្លាប់ មិនឃើញមានកម្មវិធីកម្សាន្តណាដែលរៀបរាប់ពីដំណើររឿងបែបនេះនូវឡើយ ក៏ដូចជាការបង្ហាញពីសម្រស់ទេសភាពដ៏ស្រស់ស្អាតរបស់កម្ពុជា។ កម្មវិធី បងធំប្អូនប្រុស មានបំណងសម្រេចគោលដៅទាំងនេះ ដែលលោក ទេព រិនដារ៉ូ និងហេង វិសាល នឹងដឹងច្បាស់នៅពេលជួបស្ថានភាពជាក់ស្តែង ដែលពួកគាត់នឹងបង្ហាញពីប្រតិកម្មទៅលើបទពិសោធន៍ថ្មីៗទាំងនោះនៅពេលពួកគាត់ទៅដល់ខេត្តឆ្ងាយៗដូចជា កំពង់ឆ្នាំង រតនគិរី និងមណ្ឌលគិរី។ អ្វីកាន់តែពិសេសនោះ កម្មវិធីនេះនឹងបង្ហាញថាតើ មនុស្សពីរនាក់ដែលមានចំណូលចិត្តខុសគ្នា មកពីពីរជំនាន់ផ្សេងគ្នា អាចជាមិត្តភក្តិល្អនឹងគ្នាឬយ៉ាងណា។

ដំណើរការនៃកម្មវិធីកម្សាន្តនេះ ជាមួយកម្មវិធីធំពីរទៀតរបស់ស្រាបៀរ អង្គរនៅក្នុងយុទ្ធនាការសម្រាប់ឆ្នាំ 2019 បង្ហាញថាតន្រ្តីដើរតួយ៉ាងសំខាន់ក្នុងការបង្កើត ទំនាក់ទំនងល្អរវាងលោកឪពុក និងកូនប្រុស និងការសម្ពោធរូបរាងស្រាបៀរអង្គរថ្មីរបស់ខ្លួន ដែលបានដាក់លក់លើទីផ្សារនៅខែសីហា។ ជាមួយរូបរាងថ្មី និងរសជាតិ ដើមឈ្ងុយឆ្ងាញ់អស្ចារ្យ ជាទីពេញនិយមសម្រាប់មនុស្សរាប់លាននាក់នៅប្រទេសកម្ពុជា និងទូទាំងពិភពលោក ថែមទាំងមានការផ្សព្វផ្សាយស្ពតពាណិជ្ជកម្មថ្មីឡូយអស្ចារ្យ។ ស្រាបៀរ អង្គរ ផលិតឡើងតាមតម្រូវការយុវវ័យខ្មែរសម័យថ្មី។ យើងពិតជារីករាយ ជាមួយលទ្ធផលទទួលបាននៅក្នុងកម្មវិធីនេះ ហើយយើងនឹងចែករំលែកភាពអស្ចារ្យនេះ ជាមួយអ្នកទស្សនានៅទូទាំងប្រទេសកម្ពុជា។” កម្មវិធី “បងធំប្អូនប្រុស” នឹងចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុសិ៍្តលេខ 5 ក្នុងពេលឆាប់ៗនេះ។    

ស្រាបៀរ អង្គរ
ស្រាបៀរ អង្គរ
ស្រាបៀរ អង្គរ
ស្រាបៀរ អង្គរ
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T