ឆ្លៀតណាស់! មានពេលទំនេរតែមួយថ្ងៃ Bie សុខចិត្ត​ហោះពីចិនមក Suprise ថ្ងៃកំណើត Gubgib ដល់ថៃ!

//s4.kh1.co/f3/f377458ee0b2eb8da6609404fc23b99b0a987143.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ពិតជាធ្វើឲ្យហ្វេនៗគ្រប់គ្នាលួចច្រណែនពិតមែន ក្រោយតារាចម្រៀង និងតារាសម្តែងប្រុសរូបសង្ហា Bie ធ្វើរឿងដល់រំភើបមួយឲ្យ Gubgib ដែលជាភរិយានៅក្នុងថ្ងៃកំណើត គម្រប់អាយុ៣១ឆ្នាំរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយលោក Bie បានធ្វើដំណើរពីប្រទេសចិន ដើម្បីមក Surprise ថ្ងៃកំណើតរបស់ភរិយាដល់ប្រទេសថៃ ក្រោមបរិយាកាសដ៏កក់ក្តៅ និងរ៉ូមែនទិកយ៉ាងខ្លាំង។ ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រៅពីនំខួបកំណើតលោក Bie បានទិញនាឡិកាតម្លៃថ្លៃឲ្យភរិយាថែមទៀត។ ប៉ុន្តែគូរឲ្យស្តាយដែរលោក Bie មិនអាចនៅជុំគ្នាជាមួយភរិយា និងកូនស្រីបានយូរ ព្រោះគ្រាន់តែចប់កម្មវិធី ស្អែកឡើង លោកត្រូវឡើងយន្តហោះត្រឡប់ទៅចិនវិញតែម្តង។

ទៀតសោតសង្កេត ឃើញកម្មវិធីនេះរៀបចំឡើងយ៉ាងសាមញ្ញ និងមានមិត្តភក្តិជិតស្និទ្ធប៉ុន្មានអ្នកចូលរួមតែប៉ុណ្ណោះ។​

យ៉ាងណាមិញ អ្នកគាំទ្រនាំគ្នាសរសើរមិនដាច់ពីមាត់ ពីទង្វើរបស់លោក ព្រោះទោះបីជាមានភាពមមាញឹកនឹងការងារយ៉ាងណាក៏ដោយ ក៏លោកនៅតែមិនភ្លេចថ្ងៃពិសេសរបស់ភរិយាដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

Bie និង Gubgib
Bie និង Gubgib
Bie ,Gubgib និងកូនស្រី
Bie ,Gubgib និងកូនស្រី
Bie ,Gubgib និងកូនស្រី
Bie ,Gubgib និងកូនស្រី
Gubgibនិងកូនស្រី
Gubgibនិងកូនស្រី
កាដូដែលBie ទិញឲ្យGubgib
កាដូដែលBie ទិញឲ្យGubgib
អ្នកដែលមកចូលរួមក្នុងកម្មវិធី 
អ្នកដែលមកចូលរួមក្នុងកម្មវិធី 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T