ល្បីហើយ មានហើយ! ប៉ុន្តែការរស់នៅធម្មតាៗជាមួយគ្រួសារវាកក់ក្ដៅប៉ុណ្ណា Jungkook មិនធ្លាប់យល់ទេ

//s4.kh1.co/69/6906c939ede9b1b9df4cc17151066f375028954c.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

​​​កូរ៉េខាងត្បូង ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ សមាជិកកូនពៅរបស់ក្រុមចម្រៀង BTS គឺ Jungkook បានចាប់ផ្តើមត្រៀមខ្លួន សម្រាប់អាជីពជាតារាចម្រៀង តាំងពីមានវ័យទើបតែ ១៣ឆ្នាំមកម្ល៉េះ។ លោកត្រូវឃ្លាតពីគ្រួសារ បងប្អូន មិត្តៗ មករស់នៅទីក្រុង ជាមួយមនុស្សដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើកដំបូងដែល Jungkook បង្ហាញខ្លួន គឺនៅពេលដែលលោកមានអាយុ ១៥ឆ្នាំ ហើយក៏បានរស់នៅក្រោមការយកចិត្តទុកដាក់ ពីសំណាក់មហាជន តាំងពីពេលនោះមក។

រហូតមកដល់បច្ចុប្បន្ន ក្មេងប្រុសវ័យ ២២ឆ្នាំម្នាក់នេះ បានក្លាយជាតារាល្បីលំដាប់ពិភពលោកទៅហើយ។ លោកធ្លាប់បានធ្វើដំណើរ ទៅកាន់ប្រទេសជាច្រើន ថែមទាំងមានប្រាក់ផ្ទាល់ខ្លួនរាប់លានទៀតផង។

ជាការពិតណាស់ Jungkook មានសេចក្ដីរំភើបរីករាយ ជាមួយនឹងអ្វីដែលលោកកំពុងតែមាននៅពេលនេះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លោកនៅតែមិនអាចបញ្ឈប់អារម្មណ៍ងឿងឆ្ងល់ម៉្យាង ដែលធ្លាប់មានក្នុងខួក្បាលរបស់លោក ជាយូរណាស់មកហើយ។

វាធ្វើឲ្យអ្នកគាំទ្រ ស្ទើរតែស្រស់ទឹកភ្នែក នៅពេលដែល Jungkook ចោទជាសំណួរសួរថា តើមនុស្សសាមញ្ញៗធម្មតា ដែលមានអាយុស្របាលនឹងលោក ពួកគេធ្វើអ្វីខ្លះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ?

Jungkook បានបន្តថា លោកដឹងខ្លួនថាលោកអាចនឹងធ្វើជា អ្នកផ្ដល់ដំបូន្មានទៅកាន់យុវវ័យមួយចំនួន បើយោងតាមភាពជោគជ័យដែលលោកទទួលបានបច្ចុប្បន្ន។ ប៉ុន្តែលោកគិតថា ភាពជោគជ័យទាំងនោះ វាកើតឡើងព្រោះតែលោកចាប់ផ្ដើមធ្វើការ នៅវ័យក្មេងខ្លាំង ដូច្នេះមិនមែនគ្រប់គ្នា ត្រូវតែជោគជ័យក្នុងវ័យនេះទេ។ ប៉ុន្តែតើមនុស្សក្នុងវ័យប្រហាក់ប្រហែលនឹងលោក ពួកគេរស់នៅដោយរបៀបណា? តើពួកគេកំពុងគិតពីអ្វី? ហើយគោលដៅ និងក្តីសុបិនរបស់ពួកគេជាអ្វី?

ទោះបីលោកមិនអាចទទួលបានចម្លើយ សម្រាប់សំណួរទាំងនេះ ប៉ុន្តែ Jungkook ជឿជាក់ថា លោកអាចជួយសម្រួលដល់ភាពលំបាករបស់ពួកគេបាន តាមរយៈបទចម្រៀង ដែលបង្កប់ដោយអត្ថន័យលើកទឹកចិត្ត ធ្វើឡើងជាពិសេសសម្រាប់យុវវ័យគ្រប់ៗរូប៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T