ផ្ទុះការសរសើរ! រវល់ប៉ុណ្ណឹងហើយ វណ្ណដា នៅតែឆ្លៀតធ្វើរឿងប្រពៃបែបនេះទៀត (មានវីដេអូ)

//s5.kh1.co/a2/a25ccd9d1a4b609c1dd14f58d3f2458cc0554d49.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ លោក វណ្ណដា ដែលជាតារាចម្រៀងរ៉េបវ័យក្មេង បានកំពុងវាយលុកបេះដូងមិត្តៗ យុវវ័យបានយ៉ងច្រើន តាមរយៈបទចម្រៀង បែបញាក់កន្ដ្រាក់អារម្មណ៍ជាច្រើនរបស់រូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រាល់បទចម្រៀងដែល លោក វណ្ណដា បាននិពន្ធឡើង សុទ្ធសឹងតែមានអត្ថន័យចាក់ដោតត្រូវសាច់រឿង យុវវ័យនៅក្នុង សង្គមបច្ចុប្បន្នតែម្ដង ទើបប្រជាប្រិយភាព របស់លោក កាន់តែកើនឡើងបែបនេះ។

ដោយឡែក កាលពីពេលប៉ុន្មានម៉ោងមុននេះ វណ្ណដា ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល យ៉ាងខ្លាំងតាមរយៈវីដេអូមួយ ដែលបានបង្ហោះ​ ក្នុងផេកហ្វេសប៊ុកជាផ្លូវការ បង្ហាញពីសកម្មភាព ដែលតារារូបនេះ កំពុងឈរបង្រៀន អក្សរអង់គ្លេសដល់ ក្មេងៗជាច្រើន ក្នុងថ្នាក់រៀនមួយ។

ផ្អែកតាមវីដេអូមួយនោះដែរ បានធ្វើឲ្យអ្នកគាំទ្ររបស់ វណ្ណដា បញ្ចេញអារម្មណ៍ ពេញចិត្តនិងសរសើរគ្រប់គ្នា ពេលដែលឃើញIdol របស់ខ្លួន មានទឹកចិត្តល្អ ចេះចែករំលែក ពេលវេលាបង្រៀនក្មេងៗបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារវីដេអូខាងក្រោម៖

វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
 វណ្ណដា ជាមួយក្មេងៗ
 វណ្ណដា ជាមួយក្មេងៗ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T