ចូលរួមសោកស្តាយ! អ្នកបញ្ចូលសម្លេង តុក្កតាឈីងចាំង ដ៏ល្បី ទទួលមរណភាពហើយ (មានវីដេអូ)

//s4.kh1.co/0b/0b0aa79e13dd010fe54dca0b33c085db35577a6d.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ប្រិយមិត្តជាច្រើនដែលតែងតែតាមដាន នូវរឿងតុក្កតា ឈីងចាំង ល្បីក្នុងអំឡុងឆ្នាំ១៩៩០មួយចំនួនប្រាកដជាបានស្តាប់នូវការបញ្ចូលសម្លេង របស់តុក្កតាមួយនេះ ដែលបានបញ្ចូលដោយអ្នកស្រី Jiang Duhui ជាភាសាចិន រហូតមានការគាំទ្រយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែពេលនេះដំណឹងដ៏សោកសៅ អ្នកបញ្ចូលសម្លេងតួអង្គតុក្កតាដ៏ល្បីរូបនេះ បានទទួលមរណភាពភាពហើយ កាលពីថ្ងៃទី១៦ខែកញ្ញានេះ ដោយសារតែជំងឺប្រចាំកាយ ដែលមិនអាចព្យាបាលបាន គឺជំងឺមហារីកដំណាក់កាលទី៤ផងដែរ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យអ្នកតែងតែតាមដានរឿងនេះតាំងតែពីក្មេង ជាមួយនឹងការស្លាប់សម្លេងអ្នកស្រី ដោយមិនបានឃើញមុខនេះ ពិតជាក្តុកក្តួលយ៉ាងខ្លាំង មានតែពាក្យថាសោកស្តាយ និងក្តុកក្តួលរំលែកទុក្ខ ពេលលឺដំណឹងបែបនេះ។

គួររំលឹកផងដែលថា អ្នក​ស្រី ​ មិនត្រឹមតែជាអ្នកបញ្ចូលសម្លេង​ជា​តួអង្គ ឈីងចាំង នោះទេ តែគាត់ក៏បានធ្លាប់បញ្ចូលសម្លេងតុក្កតា​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Naruto Detective Conan Attack on Titan និង Chibi Maruko-Chan ផងដែរ៕

សូមទស្សនាវីដេអូរបស់អ្នកស្រីខាងក្រោមនេះ៖

  តុក្កតា ឈីងចាំង 
  តុក្កតា ឈីងចាំង 
អ្នកស្រី Jiang Duhui 
អ្នកស្រី Jiang Duhui 
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T