នាយសង្ហារគុនខ្មែរ ពីមុនមកវិញហើយ!! ឡៅ ចន្ទ្រា ប្រើរន្ទះជើង ទាត់ថៃឲ្យខូចដៃ (មានវីដេអូ)

//s5.kh1.co/de/defaa62189783e192ebd2ea83bf113a721f421f7.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្អូនប្រុសរបស់ឡៅ ស៊ីណាត និងត្រូវជាបងប្រុសរបស់ឡៅ ចិត្រា រហ្សនាមនាយសង្ហារគុនខ្មែរ កីឡាករ ឡៅ ចន្រ្ទា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ឃុនក្រុងថេប ដោយផ្ដួលកីឡាករថៃឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=344,q=100/ce/ce02eac8450a651bd37155ce5914f943eecacceb.png

ការប្រកួត ៣ទឹកដំបូងពោលគឺនៅក្នុងទឹកទី១ ទឹកទី២ និងទឹកទី៣ កីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗ ដោយបានចេញអាវុធ និងផ្លែដូចជា កែង ជង្គង់ និងម៉ាត់ ដែលបានធ្វើឲ្យការប្រកួតជក់ចិត្ត ហើយទស្សនិកជនដែលទស្សនាផ្ទាល់ស្រែកហ៊ោរពេញស្ទូឌីយោតែម្ដង។ យ៉ាងណា ចូលមកដល់ទwកទី៤ ចន្រ្ទា បានប្រើរន្ទះជើងរបស់ខ្លួនទាត់ទៅលើដៃកីឡាករថៃរហូតធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តទាត់ធ្វើឲ្យកីឡាករថៃបោះបង់ចោលការប្រកួតនោះតែម្ដង។

ចង់ឃើញថា ឡៅ ចន្ទ្រា ទាត់ទៅលើកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T