ខ្លោចចិត្ត! មិននឹកស្មានថា នាយក្រិប ធ្លាក់ខ្លួនបែបនេះសោះ

//s5.kh1.co/1b/1b596edbe7a5a66f08a15579d97c973ebda2cc2e.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បានផ្ទុះរឿងរ៉ាវ ដ៏អកុសលមួយពាក់ព័ន្ធនឹង តារាកំប្លែងមាឌតូច នាយ ក្រិប ដែលបានជួបទុក្ខធំ ជាបន្តបន្ទាប់ មិនចេះចប់មិនចេះហើយ ធ្វើឲ្យមហាជនរាល់គ្នា មានការអាណិតអាសូរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលរឹតតែខ្លោចចិត្តនោះគឺ ហេតុតែជាជីវភាពទីទ័ល ក្រោយពីឪពុកបានចែកឋានទៅ នាយ ក្រឹប គ្មានលុយសូម្បីតែ ទិញមឈូសជូនលោកឪពុក ថែមទាំងដល់ថ្នាក់ សុខចិត្តគាស់ជញ្ជាំងផ្ទះធ្វើមឈូសទៀត​។

បន្ទាប់ពីរឿងនេះមិនបានប៉ុន្មានផង ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ លេចលឺដំណឹងមកទៀតថា តារាកំប្លែងមាឌតូចនេះ បានធ្លាក់ខ្លួនឈឺ គ្មានប្រាក់ក្នុងខ្លួន សូម្បីមួយរៀល ជាពិសេសលោកត្រូវដើរតួជាមេគ្រួសារ ដែលត្រូវទទួលខុសត្រូវ ចំពោះកូនៗ និងប្រពន្ធកំពុងពរពោះទៀត។

បន្ថែមពីនេះ នាយ ក្រិប បានអំពាវនាវដល់ សប្បុរសជនចិត្តធម៌ទាំងឡាយ ជួយឧបត្ថម្ភជាថវិកាបន្តិចបន្តួច ដើម្បីមានលទ្ធភាពឲ្យ កូនៗបានចូលរៀនបន្តវិញ និងអាចសម្រាលទុក្ខលំបាករូបគាត់បានខ្លះ ព្រោះសព្វថ្ងៃ តារាកំប្លែងកម្សត់រូបនេះ គ្មានទីពឹងនោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​

នាយ ក្រិប កាលនៅសម្ដែងរឿង
នាយ ក្រិប កាលនៅសម្ដែងរឿង
នាយ ក្រិប
នាយ ក្រិប
នាយ ក្រិប
នាយ ក្រិប
នាយ ក្រិប លើកដៃសំពះសប្បុរសជន
នាយ ក្រិប លើកដៃសំពះសប្បុរសជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T