លង់ស្នេហ៍Manager Oppa ថ្មីរបស់ក្រុមExo ក្មេងហើយសង្ហាកប់ ដូចតារា!

//s6.kh1.co/b2/b2a136d68ce6816bd82c26520808a9ed376e5e82.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កន្លងមកប្រិយមិត្តគាំទ្រតែងតែលង់ស្នេហ៍ឈ្លក់វង្វេង ជាមួយនឹងទេពកោសល្យសិល្បៈដ៏ប៉ិនប្រសប់ ក៏ដូចជារូបសម្រស់ដ៏ស្រស់សង្ហារបស់ ក្រុមចម្រៀងបុរសល្បីឈ្មោះប្រចាំប្រទេសកូរ៉េ EXO ដោយឡែក ស្រាប់តែថ្មីៗនេះ អ្នកគាំទ្រក៏កាន់តែមានភាពរំជើបរំជួលបន្ថែមទៀត ជាមួយនឹងសម្រស់របស់ អ្នកចាត់ការថ្មី Manager Oppa ផ្ទាល់ខ្លួនរបស់ក្រុម EXO ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីថ្មីៗនេះ ក្រុម EXO បានធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដោយឡែកស្រាប់តែ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេស ទៅលើអ្នកចាត់ការផ្ទាល់ខ្លូនថ្មីមួយរូប ដែលមានឈរជិត Sehun និង Chanyeol ដែលលោកមានឈ្មោះថា Choi Woojin

អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo
អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo

តួយ៉ាងភាពស្រស់សង្ហារបស់លោក ក៏បានឆក់យកបេះដូងអ្នកគាំទ្រនារីៗជាច្រើន និងជាពិសេសនោះ គ្រាន់តែរូបថតរបស់អ្នកចាត់ការវ័យក្មេងរូបនេះ ត្រូវបានបង្ហោះនៅលើអ៊ីនធឺណែតភ្លាម បណ្តាអ្នកគាំទ្រជាច្រើនក៏នាំគ្នាសម្រុកស្វែងរកគណនីទំនាក់ទំនងសង្គមអ៊ីនស្តារក្រាម របស់លោកទាល់តែឃើញ ហើយត្រឹមរយៈពេលត្រឹមតែមួយយប់សោះ ក៏មានអ្នកចុច Follow តាមដានលោករហូតដល់ទៅជាង ៥ម៉ឺននាក់ឯណោះ។

យ៉ាងណាមិញ បណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាលាន់មាត់សរសើរពី មុខមាត់និងរូបរាងដ៏ស្រស់សង្ហាទាក់ទាញ របស់អ្នកចាត់ការប្រុសវ័យក្មេងចំណូលថ្មីរូបនេះ។ មិនតែប៉ុណ្ណោះ ថែមទាំងមានអ្នកគាំទ្រមួយចំនួនបាននិយាយបែបលេងសើចថា បើសិនជាពួកគេស្រលាញ់សមាជិកក្រុម EXO ណាម្នាក់មិនបាន ពួកគេយកManager Oppa ធ្វើជាសង្សារក៏បានផងដែរ៕

អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo
អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo
អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo
អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo
អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo
អ្នកចាត់ការផ្ទាល់ខ្លួនថ្មីរបស់ក្រុមExo
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T