IU រំភើបដល់ស្រក់ទឹកភ្នែក ក្នុងកម្មវិធីជប់លៀងគម្រប់១១ឆ្នាំ ដែលនាងបង្ហាញខ្លួនក្នុងវិស័យKPOP ! (មានវីដេអូ)

//s6.kh1.co/5e/5e0abc8ade639a28fe7a523bfe2a47c946824bfa.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៨ ខែកញ្ញានេះ ត្រូវនឹងថ្ងៃគម្រប់១១ឆ្នាំពេញដែល តារាចម្រៀងស្រីរាងតូចច្រឡឹង IU បង្ហាញខ្លួនជាផ្លូវការក្នុងនាមជាតារាចម្រៀងទោល នៅលើវិថីសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងឱកាសដ៏ពិសេសនេះ IU និងក្រុមការងារបានរៀបចំពិធីជប់លៀងជុំគ្នា យ៉ាងសប្បាយរីករាយ។ មិនត្រឹមតែប៉ុណ្ណោះអ្នកដែលមានវត្តមាននៅក្នុងកម្មវិធី បាននាំគ្នាលើកនំCake មកSurprise IU ទៀតផង។ ដោយគ្រាន់តែអ្នកកាន់នំមកដល់ គ្រប់គ្នាក៏បាននាំច្រៀងបទចម្រៀងអបសាទរ រហូតធ្វើឲ្យ IU រំភើបខ្លាំងយកដៃខ្ទប់មុខ ស្រក់ទឹកភ្នែកតែម្តង។

ជាមួយគ្នានេះផងដែរនាង បាននិយាយទៅកាន់គ្រប់គ្នា ដែលរៀបចំSurprise នាងយ៉ាងដូច្នោះថា

« អ្នកទាំងអស់គ្នាបានរៀបចំវាតាំងពីពេលណា? ខ្ញុំនិយាយអ្វីមិនចេញទេ វាពិតជារំភើបខ្លាំងណាស់។អូខេ!ឥឡូវខ្ញុំសូមបួងសួងសិន  ខ្ញុំសង្ឃឹមថាពួកយើងនៅតែជិតស្និទ្ធ សប្បាយរីករាយនឹងគ្នាបែបនេះរហូត ដល់ថ្ងៃគម្រប់ខួបរបស់ខ្ញុំនៅឆ្នាំក្រោយៗទៀត»

ដោយឡែក IU ក៏បានផុសវីដេអូពីសកម្មភាព ដែលគ្រប់គ្នាSurpriseនាង នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។ ទៀតសោតវីដេអូនោះ មានចំនួនអ្នកចូលទស្សនាជាង១លាននាក់ ព្រមទាំងមានអ្នកគាំទ្រមួយចំនួនធំបានចូលទៅ Comment អបអរដល់នាងទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោម៖

IU 
IU 
IU 
IU 
IU 
IU 
IU 
IU 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T