នេះបានហៅថាក្រហើយកូនឈឺទៀត! Man City បាត់បង់ខ្សែការពារ១រូបទៀតហើយដោយសាររបួស

//s4.kh1.co/c0/c0811c13347a5c5f6edc731fccf98ff569b41870.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែការពារកណ្ដាលរបស់ក្រុមមេឃខៀវ Manchester City កីឡាករ John Stones បានរងរបួសក្នុងអំឡុងពេលហ្វឹកហាត់ ដែលនឹងត្រូវសម្រាកក្រៅទីលានប្រហែល ៤ទៅ៥ សប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមរបស់លោក Pep Guardiola បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Carrow Road កាលពីចុងសប្ដាហ៍មុន ដោយសង្ឃឹមថានឹងទទួលបាន៣ពិន្ទុបញ្ចប់គម្លាតពីក្រុមកំពូលតារាង Liverpool ក្នុងក្របខណ្ឌ Premier League។

  កីឡាករ John Stones
  កីឡាករ John Stones

អ្វីៗត្រូវបានលាតត្រដាងក្រោយបញ្ចប់រយៈពេល៩០នាទីរួចមក លទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលនោះគឺក្រុមការពារជើងឯកមួយនេះបានរងបរាជ័យក្រោមថ្វីជើងក្រុមចំណូលថ្មី Norwich City ទៅវិញក្នុងលទ្ធផល៣ទល់នឹង២។

អាចនិយាយបានថាការទទួលបរាជ័យនៅកីឡាដ្ឋាន Carrow Road កាលពីសប្ដាហ៍មុននោះគឺដោយសារបញ្ហាប្រព័ន្ធខ្សែការពារ។

ក្រុមការពារជើងឯកថ្មីៗនេះមានបញ្ហាប្រព័ន្ធការពារគឺដោយសារបាត់ខ្សែការពារឆ្នើមគឺកីឡាករ Aymeric Laporte ហើយថ្មីនេះ Man city បានបាត់បង់នូវខ្សែការពារ១រូបទៀតគឺកីឡាករ John Stone ដោយលោក​ Pep Guardiola បានថ្លែងក្នុងសន្និសីទកាសែតថា៖

 កីឡាករ John Stone មានបញ្ហាសាច់ដុំក្នុងអំឡុងពេលហ្វឹកហាត់ហើយត្រូវសម្រាកក្រៅទីលានរយៈ៤ទៅ៥សប្ដាហ៍៕

ប្រភព៖ 101greatgoals

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T