រីក​រាយ​ជា​មួយ​​សំបុត្រ​ហោះហើរ​​រាប់​លាន​សន្លឹក មាន​តម្លៃ ០ ដុល្លារ និង​ធ្វើ​ដំណើរ​កម្សាន្ត​​ទូ​ទាំង​វៀត​ណាម!

//s6.kh1.co/e1/e1efdc313f0d5b370183ce27ad9db6d5cdbe66a7.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំ​ពេញ៖ ដើម្បី​ចូលរួម​ផ្សព្វ​ផ្សាយ​​កម្ម​វិធី «វៀត​ណាម-មាន​សម្រស់​ស្អាត​​គ្រប់​​ពេល» និង​ការ​ឈាន​ចូល​​សរទរដូវ​ដ៏​រ៉ូ​មែន​ទិក ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet ដាក់​ចេញ​នូវ​កម្ម​វិធី​ប្រមូ​៉សិន​យក្ស​មួយ​​ពេញ​១​ខែ​កញ្ញា​នេះ តាម​រយៈ​ការ​ផ្តល់​​ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ​រាប់​លាន​សន្លឹក ដែលមាន​តម្លៃ​ត្រឹម​តែ ០ ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ដំណើរ​ទូ​ទាំង​ប្រទេស​វៀត​ណាម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

អ្នក​ចូ​ល​ចិត្ត​​ទេសចរណ៍​ទាំង​អស់ អាច​ស្វែង​រក​សំបុត្រ​ហោះ​ហើរ​​ដ៏អស្ចារ្យ​ជាច្រើន​សន្លឹក ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​​ទូ​ទាំង​ប្រទេស​​វៀត​ណាម តាម​រយៈ​វិធី​សាស្ត្រ​ងាយ​ៗ ដោយ​គ្រាន់​តែ​ចូល​ទៅកាន់​គេហ​ទំ​ព័រ​របស់ Vietjet គឺ www.vietjetair.com និង​កម្មវិធី​ដំឡើង​តាម​ទូរ​ស័ព្ទដៃ Vietjet Air ចាប់​ពី​ម៉ោង​ ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ២ រសៀល អំឡុង​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​។

សូម​កុំ​បារម្ភ​ឲ្យ​សោះ​ ប្រសិន​បើ​​លោក​អ្នក​ខក​ខាន​​​ក្នុង​ការ​ទទួល​បាន​សំបុត្រ​ក្នុង​កម្មវិធី​ប្រមូ​៉សិន​ជុំ​ទី​១​មួយ​នេះ ខណៈ​ដែល​លោក​អ្នក​នឹង​មាន​ឱកាស​មួយ​ទៀត​ ចាប់​ពីម៉ោង ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ២ រសៀល នៅ​ចន្លោះ​ថ្ងៃ​ទី​២៤ និង​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩​។ កម្ម​វិធី​ប្រមូ​៉សិន​នេះ មាន​សុពល​ភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​ក្នុង​ប្រទេស​វៀត​​ណាម ហើយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០​។

ចាប់​ផ្តើម​​អប​អរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ តាមរយៈ​ការ​​ទិញ​សំបុត្រ​ក្នុង​ប្រមូ​៉សិន​នេះ និង​រៀប​ចំ​ថ្ងៃ​វិស្សម​កាល​ដ៏​រីក​រាយ​នៅ​ប្រទេស​វៀត​ណាម សម្រាប់​អ្នក និង​ក្រុម​គ្រួ​សារ​របស់​អ្នក​។ ជា​មួយនឹង​កម្មវិធី​ប្រមូ​សិន​ដ៏​ថ្មី​បំផុត​របស់ Vietjet មួយ​នេះ រាល់​គោល​ដៅ​ធ្វើ​ដំណើរ​ដ៏​រំភើប​ទាំង​អស់​ទូ​ទាំង​វៀត​ណាម កំពុង​តែ​ស្ថិត​នៅ​ចំពោះ​មុខ​របស់​អ្នក​។ អ្នក​ដំណើរ​​ដែលមក​ពី​កម្ពុជា ក៏​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ផ្លូវ​ហោះ​​ហើរ​ពី​ខេត្ត​សៀម​រាប​ទៅកាន់​ទីក្រុង​ហា​ណូយផងដែរ​។

ជា​មួយ​នឹងការ​មាន​បណ្តាញ​ហោះ​ហើរ​ដ៏​ទូ​លំ​ទូលាយ និង​កម្មវិធី​​ហោះ​ហើរ​ដ៏​មាន​អត្ថ​ប្រយោជន៍​នៅ​លើផ្លូវ​ចំនួន​ ១២៩​ ខ្សែ និង​ការ​ហោះហើរ​ចំនួន ៤០០ លើក ក្នុង​​១​ថ្ងៃ ក្រុមហ៊ុន Vietjet ផ្សារ​ភ្ជាប់​​គោល​ដៅ​ក្នុង​តំបន់​ធំ​ៗ​ជាច្រើន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា ​ជា​មួយនឹង​វៀត​ណាម ផងដែរ និង​ជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ អាច​​ទទួល​បាន​ការ​​ហោះ​ហើរ​ដែល​ភ្ជាប់​គ្នា ដើម្បី​ទៅ​​កម្សាន្ត​​ក្នុង​គោល​ដៅ​ជាច្រើន​ទូ​ទាំង​វៀត​ណាមដូច​ជា ​ទីក្រុង​ហា​ណូយ ហូ​ជី​មិញ ដា​ណាំង ញ៉ា​ត្រាំង កោះ​ភូកុក ឬដា​ឡាត។

ទេសភាពនៅប្រទេសវៀតណាម
ទេសភាពនៅប្រទេសវៀតណាម

លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុន​​អា​កាស​​ចរណ៍ Vietjet មាន​ប្រសាសន៍​ថា៖

«Vietjet គឺ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រជា​ពល​រដ្ឋ មិន​ថា​ពួក​គាត់​ចង់​ទៅ​ណា Vietjet នឹង​បើកផ្លូវ​ថ្មី​ជា​បន្ត​បន្ទាប់​។ លើស​ពី​នេះ​ទៅទៀត យើង​​ដាក់​ចេញ​នូវ​កម្ម​វិធី​ប្រមូ​៉សិន​ផ្សេង​ៗ​គ្នា​ជាច្រើននៅ​ឆ្នាំ​នេះ ដើម្បី​​គាំទ្រ​ដល់​ការ​កើន​ឡើង​នៃ​វិស័យ​ទេសចរណ៍ ដើម្បី​ជួយ​ឲ្យ​អតិ​ថិ​ជន​មាន​ការ​សន្សំ​សំ​ចៃ ជាពិសេស​លើ​​ការ​ចំណាយ​លើ​ការ​​ធ្វើ​​ដំណើរ​តាម​ផ្លូវ​អាកាស និង​ដើម្បី​បង្កើត​​កម្ម​វិធី​ផ្សេង​ៗ​ជាច្រើន​ទៀត​។ យើង​សង្ឃឹម​ថានឹង​នាំ​យក​​វៀត​ណាម​ទៅកាន់​ពិភព​លោក តាម​រយៈ​ការ​​ផ្តល់​ការ​ផ្សារ​ភ្ជាប់​​នានា ​ទៅ​កាន់​អ្នក​ធ្វើ​ដំណើរ​អន្តរ​ជាតិ និងផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​»​។

បច្ចុប្បន្នក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ចំនួន​ ៤០០​ លើក ដោយ​​បានដឹកនាំ​អ្នក​ដំណើរ​ច្រើន​ជាង​ ៨០ លាន​នាក់ មក​ទល់ពេល​នេះដោយ​មានផ្លូវ​ហោះ​ហើរ​ចំនួន​ ១២៩​ ខ្សែ  ដែល​គ្របដណ្តប់​លើ​គោល​ដៅ​​ជាច្រើន​ទូ​ទាំង​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​ជា​ច្រើនដូច​ជា ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា និង​កម្ពុជា​។ 

សំបុត្រ​ហោះ​​ហើរ​​នានា ក៏​អាច​រក​ជាវ​បាន​នៅ​លើ​ទំ​ព័រ Facebook តាម​រយៈ www.facebook.com/vietjetvietnam (ចុច​លើ​ពាក្យ «Booking») តាម​រយៈ​លេខ​ទូរ​ស័ព្ទ (+84)19001886 និង​ភ្នាក់​ងារ​ផ្លូវការ ឬ​ការិយា​ល័យ​លក់​សំបុត្រ​។ ការ​ទូ​ទាត់​ផ្សេង​ៗ​អាច​​ធ្វើ​បាន​យ៉ាង​ងាយ​ជាមួយ​នឹង​កាត Visa/ MasterCard/ AMEX/ JCB/ KCP/UnionPay​៕

ព័ត៌​មាន​​បន្ថែម សូម​ចូល​ទៅកាន់ www.vietjetair.com
(*) មិន​រាប់​បញ្ចូល​ពន្ធ និង​​ការ​ចំណាយ​ផ្សេង​ៗ
(**) មិន​រាប់​បញ្ចូល​ថ្ងៃ​វិស្ស​ម​កាល​ជាតិ

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T