អាសូរណាស់! អ៊ុំស្រីម្នាក់ពិការភ្នែកទាំងសងខាង ខិតខំរកស៊ីលក់នំបុ័ង បែរជាមានអ្នកខ្លះលួចទៅវិញ

//s5.kh1.co/a9/a99645115e59dd218d7563ebcd5775d57d1d2c88.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ អ៊ុំស្រីម្នាក់តស៊ូលក់នំបុ័ងទាំងដែលគាត់ពិការភ្នែកទាំងសងខាង បែរជានៅមានមនុស្សមួយចំនួនហ៊ានលួចទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗកន្លងទៅនេះ គេហទំព័រហ្វេសប៊ុកឈ្មោះ I AM EAT បានបង្ហោះរូបភាពមួយចំនួន ដែលបានបង្ហាញឲ្យឃើញពីអ៊ុំស្រីពិការភ្នែកម្នាក់ឈ្មោះថា Nid អាយុ៧១ឆ្នាំ កំពុងជំនះឧបសគ្គក្នុងជីវិតដោយមានស្នាមញញឹមនៅលើផ្ទៃមុខ។ ក្នុងនោះបានសរសេររៀបរាប់ថា៖

«អ៊ុំស្រីគឺជាស្ត្រីម្នាក់ដែលខិតខំប្រឹងប្រែងរកស៊ី ទោះបីជាពិការភ្នែកទាំងសងខាងយ៉ាងណាក៏ដោយ។ គាត់ត្រូវរស់នៅដោយខ្លួនឯង ព្រោះតែគ្មានគ្រួសារ ឬសាច់ញាតិឡើយ។ ក្រោយពីម្ដាយរបស់គាត់បានស្លាប់ សាច់ញាតិទាំងអស់បានចាកចេញពីគាត់គ្មានសល់ម្នាក់។ សព្វថ្ងៃនេះ អ៊ុំស្រីប្រកបអាជីពជាអ្នកលក់នំបុ័ង ដើម្បីចិញ្ចឹមក្រពះ។ តូបលក់នំបុ័ងរបស់គាត់គឺនៅ Bang Lam Phu។ គាត់ចាប់ផ្ដើមបើកលក់ចាប់ពីម៉ោង៧:០០ព្រឹក និងប្រហែលជាម៉ោង៤:០០រសៀល នំបុ័ងទាំងអស់នឹងត្រូវលក់ដាច់គ្មានសល់។»

អ៊ុំស្រី NId
អ៊ុំស្រី NId

សម្រាប់នំបុ័ងមួយមានតម្លៃ៥០បាត (១,៦៤ដុល្លារអាមេរិក)។ ចំពោះប្រាក់ចំណេញក្នុងនំបុ័ងមួយគឺបានត្រឹមតែ៥បាត ប៉ុណ្ណោះ។ ដោយអ៊ុំស្រីពិការភ្នែកទាំងសងខាង មានពេលខ្លះជនខិលខូចមួយចំនួនបានឲ្យប្រាក់ក្លែងក្លាយ ឬលួចទៀតផង។

យ៉ាងណាមិញ ក្រោយពីការបង្ហោះរួចមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនកំពុងរៀបចំគម្រោងមួយដើម្បីរៃអង្គាសប្រាក់ជូនទៅដល់អ៊ុំស្រីផងដែរ៕

អ៊ុំស្រី NId
អ៊ុំស្រី NId
អ៊ុំស្រី NId
អ៊ុំស្រី NId
នំបុ័ងដែលគាត់លក់
នំបុ័ងដែលគាត់លក់
នំបុ័ងដែលគាត់លក់
នំបុ័ងដែលគាត់លក់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T