មានទៅតិចឯណា យឺតម្តង២ម៉ោងកន្លះ!! Rihanna ចេញមកសុំទោស ទៅអ្នកចូលរួមទាំងអស់ សម្រាប់ការមកយឺត

//s5.kh1.co/df/df7601bb2a16185255268e8ea4951bd2e8fced27.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ពិត​ជា​ស្មាន​មិនដល់នោះ​ទេថា តារាចម្រៀងស្រី​​ល្បី​លំដាប់​ពិភព​លោក​Rihanna​ បាន​បង្ហាញ​វត្តមាន​យឺ​តដល់​ទៅ​២ម៉ោងកន្លះ ​ក្នុង​ការ​ចូល​រួម​កម្ម​វិធី​ផ្សព្វផ្សាយ​ ផលិតផល​គ្រឿង​សម្អាងមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាក់​ស្តែងនេះគឺ​ជា កម្ម​វិធី​ផ្សព្វផ្សាយ​ផលិតផល​ គ្រឿង​សម្អាង របស់​នាងផ្ទាល់ដែល​មាន​ឈ្មោះថា​​"FENTY BEAUTY" ​ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង ​ក្នុង​ទីក្រុងសេអ៊ូល ប្រទេស​កូរ៉េនាពេល ​កន្លង​ទៅ​ថ្មីៗនេះ។

យ៉ាងណាមិញ ក្នុង​ពេល​នោះ​មាន​អ្នកចូល​រួម​ជាច្រើន​ ដែល​បាន​បង់​ប្រាក់​ដើម្បី​បាន​ចូល​រួ​ម ក្នុងការ​បង្ហាញការ​ផាត់​មុខ​​របស់​នាង រួម​ទាំង​ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ​បាន​ចាកចេញ​ពី​ទី​នោះ​ នៅ​ពេល​ដែល​គ្មាន ​ការ​ជូន​ដំណឹង​អំពីដំណើរ​របស់​​ តារាចម្រៀង​ស្រី​រូប​នេះ​ បន្ទាប់​ពី​ពួកគេ​មាន ​ការ​រងចំាអស់​ជាង​១ម៉ោង។ ក៏​ប៉ុន្តែ​ចុងក្រោយ​Rihanna បាន​ធ្វើ​ដំណើរមកដល់ ​កន្លែង​កម្ម​វិធី​បន្ទាប់​ពី​មាន​ ការ​យឺត​យ៉ាវ​​ជាង កាល​វិភាគនៃ​ការ​ចាប់​ផ្តើម​ កម្ម​វិធី​រហូត​ដល់ទៅ​២ម៉ោងកន្លះ។

ក៏ប៉ុន្តែ​គេឃើញ​ថា នៅ​ពេល​ដែល​Rihanna បាន​ឡើង​ទៅ​ដល់​លើឆាក នាង​បាន​និយាយ​សុំ​ទោស ​ដោយ​ផ្ទាល់​ទៅ​កាន់ ​អ្នកដែល​បានចំណាយ​ ពេល​វេលា​ក៏​ដូច​ជាថវិការមក​​ចូល​រួម។ ហើយ​Rihanna ក៏​បាន​ប្រាប់​​ពី​ មូល​ហេតុ​នៃ​ការ​មក​យឺត​របស់​នាង ​ក៏ព្រោះ​តែមាន ​ការ​កក់​ស្ទះ​ចរាចរណ៍ខ្លាំង​ពេក។ Rihanna បាន​និយាយថា​៖

"ខ្ញុំ​បាន​មក​យឺត ក៏ព្រោះ​តែ​បញ្ហា ​ការ​កក​ស្ទះ​ចរាចរណ៍។ ខ្ញុំ​ពិត​ជាសុំ​ទោស​ខ្លាំង​ណាស់​"។ 

បន្ទាប់​មក​Rihanna ក៏​បានចាប់​ផ្តើម​​បន្ត​ទៅតាមអ្វី ​ដែល​​កម្ម​វិធី​បាន​គ្រោង​ទុក ​ដូច​ដើម​វិញ​ផងដែរ៕ ​​

Rihanna​ 
Rihanna​ 
Rihanna​ 
Rihanna​ 
Rihanna​ 
Rihanna​ 
Rihanna​ 
Rihanna​ 
Rihanna​ បង្ហាញ​ការ​ផាត់​មុខ 
Rihanna​ បង្ហាញ​ការ​ផាត់​មុខ 
Rihanna​ បង្ហាញ​ការ​ផាត់​មុខ​នៅ​កូរ៉េ 
Rihanna​ បង្ហាញ​ការ​ផាត់​មុខ​នៅ​កូរ៉េ 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T