មុនប៉ះគ្នាយប់នេះ!! គ្រូ PSG ថាខ្សែប្រយុទ្ធជួរមុខ R. Madrid ម្នាក់នេះ មិនអាចមើលរំលងបាននោះទេ

//s5.kh1.co/45/45316b05b7f5385308419211a64c279d3489261c.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ មុនការប្រកួតមកដល់លោក Thomas Tuchel អ្នកចាត់ការទូទៅក្លិប Paris Saint-Germain បានបារម្មណ៍ទៅលើគុណភាពខ្សែប្រយុទ្ធមួយរូបរបស់ Real Madrid គឺកីឡាករ Karim Benzema។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel
លោក Thomas Tuchel

អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះ ថាលោកបានតាមដាន និងសង្កេតមើលការលេងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema ជាយូរមកហើយ។

“គេ (Benzema) ដូចមានវ័យ ២៥ឆ្នាំនៅ Real Madrid ចឹង។” លោក Thomas Tuchel និយាយបែបកំប្លែង។

កីឡាករ Benzema
កីឡាករ Benzema

លោកThomas Tuchel បានបន្តទៀតថា

“ពួកយើងបានឃើញការលេងរបស់គេជាមួយ Levante វាពិតជាគួរឲ្យខ្លាច។ គេគឺជាខ្សែប្រយុទ្ធមួយរូបដែលមិនអាចមើលរំលងបាន គេស្ថិតនៅកម្រិតកំពូល។ វានឹងលំបាកសម្រាប់យើងក្នុងការការពារ គេអាចបម្លាស់ទីបានគ្រប់កន្លែង។ គេមានគុណភាពល្អក្នុងការបញ្ជូនបាល់ និងការតែតបាល់។”

គួបញ្ជាក់ផងដែរថា PSG នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងជំនួបដំបូង ពូល A ពានរង្វាន់ UEFA Champions League រដូវកាលថ្មីនេះ នៅយប់ម៉ោង ២រំលងអាធ្រាត្រថ្ងៃនេះ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T