គ្រឿងសមុទ្រឆ្ងាញ់សឹងអី តែតារាទាំងនេះ ខ្ពើមមិនចង់សូម្បីតែហិតក្លិន

//s5.kh1.co/46/4611faf168e71d9d3534929007e5677e693bdd18.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ គ្រឿងសមុទ្រគឺជាអាហារមួយប្រភេទ ដែលមានតម្លៃថ្លៃហើយមនុស្សទូទៅនិយម និងចូលចិត្តទទួលទាន។ ក៏ប៉ុន្តែបើទោះជាអាហារនេះ មានមនុស្សជាច្រើនចូលចិត្តក៏ពិតមែន ក៏មានមនុស្សមួយចំនួន មិនចូលចិត្ត ហើយសូម្បីតែក្លិនក៏មិនចង់ហិតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារា Kpop មួយចំនួន ដែលពួកគេមិនចូលចិត្តញ៉ាំអាហារសមុទ្រទាល់តែសោះ ដល់ថ្នាក់មានអ្នកខ្លះសូម្បីតែហិតក្លិនក៏ធ្វើឲ្យពួកគេចង់ក្អួតដែរ។

ចង់ដឹងថាមានតារា Kpop រូបណាខ្លះ ដែលមិនចូលចិត្តគ្រឿងសមុទ្រ តោះតាមដានខាងក្រោម៖

១. Irene សមាជិកក្រុម Red Velvet

កាលពីឆ្នាំមុន នាង Irene និងសមាជិកក្រុម បានបង្ហាញមុខក្នុងកម្មវិធីផ្ទាល់ខ្លួនមួយ ឈ្មោះថា “Level Up Project”។​ ក្នុងនោះ សមាជិកក្រុមទាំងអស់បានចូល ក្នុងហាងមួយកន្លែងដើម្បីញ៉ាំអាហារ ហើយពេលនោះនាង Irene ត្រូវបានតម្រូវឲ្យញ៉ាំក្តាម ក៏ប៉ុន្តែនាងបានបដិសេធហើយបាននិយាយថា នាងមិនចូលចិត្តសាច់បែបនេះទេ។

Irene 
Irene 

២. Dayoung សមាជិកក្រុម WJSN

បើទៅជា Dayoung មានផ្ទះនៅកោះ Jeju ដែលជាកន្លែងសម្បូរដោយគ្រឿងសមុទ្រក៏ពិតមែន ក៏ប៉ុន្តែនាងបានសារភាពថា នាងមិនចូលចិត្តញ៉ាំអាហារសមុទ្រទេ ហើយនាងក៏អាចញ៉ាំវាបានដែរ។

Dayoung 
Dayoung 

៣. Seo Jisoo សមាជិកក្រុម Lovelyz

នាង Jisoo មិនអាចញ៉ាំអាហារសមុទ្របានទេ ដោយសារតែនាងអាលែកស្ស៊ី។

Seo Jisoo
Seo Jisoo

៤. Jihyo សមាជិកក្រុម TWICE

Jihyo ថានាងមិនញ៉ាំអាហារសមុទ្រទេ ព្រោះនាងស្អប់ក្លិន និងរសជាតិនៃអាហារប្រភេទនេះ។

Jihyo 
Jihyo 

៥. Sunny សមាជិកក្រុម Girls’ Generation

នាង Sunny ត្រូវបានគេដឹងថានាងជាតារាដែលពូកែញ៉ាំ ក៏ប៉ុន្តែចំពោះតែអាហារសមុទ្រមួយគឺមិនអាចនោះទេ ហើយជាពិសេសនោះ គឺសាច់ត្រីតែម្តង៕

Sunny 
Sunny 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T