កីឡាករចំណូលថ្មីរបស់ Manchester United ១រូបបានសារភាពថាគាត់ស្ទើរតែឈប់លេងបាល់ទាត់ទៅហើយនៅពេលគាត់មានអាយុ ១២ឆ្នាំ

//s5.kh1.co/d3/d390da89c0c3c3d40af6bbd98eafbb03b6970519.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖​ កីឡាករចំណូលថ្មីរបស់ Manchester United កីឡាករ Daniel James បានសារភាពថាគាត់ស្ទើរតែឈប់លេងបាល់ទាត់ទៅហើយនៅពេលគាត់មានអាយុ ១២ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើស្លាបវ័យ២០ឆ្នាំរបស់ក្រុម Man Utd រូបនេះបានមកចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងតម្លៃខ្លួន ១៥ លានផោន ផ្ទេរពីក្លិប Swansea កាលពីរដូវក្តៅនេះ។

  កីឡាករ Daniel James
  កីឡាករ Daniel James

ទម្រង់លេងរបស់កីឡាករវ័យក្មេងរូបនេះពិតជាធ្វើអោយអ្នកគាំទ្រ Manchester United ជាច្រើនពេញចិត្តនឹងចាប់អារម្មណ៍ទៅលើរូបគេដោយបានរកគ្រាប់បាល់អោយ Man Utd បាន៣គ្រាប់ក្នុងចំណោម៥ប្រកួតនៅរដូវកាលថ្មីនេះ។

James បាននិយាយប្រាប់កម្មវិធី Inside United ថា៖

"នៅពេលដែលខ្ញុំចាប់ផ្ដើមដំបូង កាលពីខ្ញុំមានអាយុជិត១២ឆ្នាំ ខ្ញុំស្ទើរតែបោះបង់ចោលបាល់ទាត់ទៅហើយ។ ខ្ញុំមិនរីករាយនឹងវាសោះ។"

James បានបន្តទៀតថា៖

"ខ្ញុំត្រូវហ្វឹកហាត់រហូតជិតយប់។​ ពេលដែលខ្ញុំត្រឡប់មកពីសាលារៀនវិញ​ ខ្ញុំចង់ចេញក្រៅជាមួយមិត្តភក្ដិរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចដោយសារត្រូវហ្វឹកហាត់។ខ្ញុំមានការប្រជុំដ៏មានសារៈសំខាន់មួយជាមួយគ្រូបង្វឹកនៅ Hull ដោយលោកគ្រូបង្វឹកបាននិយាយថា ទេ, គាត់មិនអោយខ្ញុំឈប់នោះទេព្រោះគាត់គិតថាខ្ញុំមានសមត្ថភាព និងចង់អោយខ្ញុំបន្តហ្វឹកហាត់នៅទីនេះ។ អរគុណដែលពេលនោះ ខ្ញុំបន្តតាមគាត់។"

https://s6.kh1.co/__image/w=615,h=400,q=100/2a/2ae9687e4af908dc4e7d91fc80e8b47a5ebd3f88.jpg

James អាចនឹងមានអនាគតភ្លឺស្វាងនៅ United ដោយលោក Ole មានជំនឿលើរូបគេដោយដាក់រូបគេលេងក្នុងជម្រើសដំបូងប៉ុន្មានប្រកួតចុងក្រោយនេះ៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T