គ្រូស្វាយរៀង បារម្មណ៍ខ្លាំងលើរឿងមួយនេះ!! គ្រូភ្នំពេញក្រោន ឆ្លើយតបវិញថាគ្រាន់តែជា កលល្បិចចិត្តសាស្រ្ត

//s4.kh1.co/c6/c6ffd95d65a62bad2098b2f90a7c8edb2d2fe56d.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ មុនប៉ះគ្នានៅថ្ងៃស្អែក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ គ្រូបង្វឹករបស់ព្រះខ័នស្វាយរៀង និងភ្នំពេញក្រោន សុទ្ធតែបង្ហាញពីសុទិដ្ឋនិយមថានឹងយកជ័យជម្នះឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដូចៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណា ថ្លែងនៅក្នុងសន្នីសីទកាសែតមុនការប្រកួតលោក Conor Nestor គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញការបារម្មណ៍របស់លោកជុំវិញបញ្ហារបួសកីឡាករសំខាន់ៗដូចជា ប្រាក់ មុន្នីឧត្តម, សឿយ វិសាល, គន្ធា រ៉ាវាន់ ខណៈ សំអឿន ពិដោរ ទើបតែជាសះស្បើយពីរបួស មិនទាន់ប្រាកដថានឹងអាចចូលលេងបាន។

លោក Conor Nesto
លោក Conor Nesto

ជាមួយគ្នានេះ លោក ស៊ុំ វណ្ណា ដែលជាគ្រូបង្វឹករបស់ភ្នំពេញក្រោន បានលើកឡើថាការនិយាយដូច្នេះរបស់គ្រូស្វាយរៀងគ្រាន់តែជាកលល្បិចចិត្តសាស្រ្តក្នុងបាល់ទាត់ប៉ុណ្ណោះ ខណៈក្រុមរបស់លោកក៏មានកីឡាកររបួសដូចគ្នា។

លោក ស៊ុំ វណ្ណា
លោក ស៊ុំ វណ្ណា

គួរឲ្យដឹងដែរថា ព្រះខ័នរាជស្វាយរៀង និងត្រូវជួបភ្នំពេញក្រោន នៅថ្ងៃទី១៩ ខែកញ្ញា ស្អែកនេះវេលាម៉ោង ៦:០០នាទីល្ងាច ខណៈមួយគូទៀតរវាង បឹងកេត និង វិសាខា និងត្រូវប៉ះគ្នាល្ងាចនេះវេលាម៉ោង ៦:០០ នៅពហុកីឡដ្ឋានជាតិ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T