អុញ! ប្ដីប្រពន្ធមួយគូឲ្យកូនស្រីបៅកាហ្វេ១លីត្រកន្លះក្នុងមួយថ្ងៃ ព្រោះតែគ្មានលុយទិញទឹកដោះគោ

//s6.kh1.co/81/81f14339b8e177c3bbda204ce17125573aafef9e.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ជាទូទៅ កុមារទាំងអស់គឺត្រូវបំបៅដោយទឹកដោះគោដើម្បីឲ្យមានសុខភាពល្អ ប៉ុន្ដែក្មេងស្រីម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បែរជាឪពុកម្ដាយឲ្យបៅកាហ្វេជារៀងរាល់ថ្ងៃទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងស្រីម្នាក់ឈ្មោះ Hadijah ចាប់ផ្ដើមបៅកាហ្វេតាំងពីគេកើតបាន៦ខែមកម៉្លេះ។ ក្មេងស្រីនោះតែងតែបៅកាហ្វេម៉ាក Kopi Tubruk ដែលជាកាហ្វេមានតម្លៃថោកបំផុតនៅក្នុងប្រទេសឥណ្ឌូនស៊ី គ្រាន់តែឆុងជាមួយទឹកក្ដៅនិងបន្ថែមស្ករ.សប៉ុណ្ណោះ។

នាង Anita ដែលត្រូវជាម្ដាយបានឲ្យដឹងថា នាងនិងប្ដីគឺអាចរកប្រាក់ចំណូលបានត្រឹមតែ២០,០០០រ៉ូពី (ប្រមាណ១,៥០ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ សព្វថ្ងៃ នាងនិងប្ដីប្រកបអាជីពឡើងដើមដូង ដើម្បីកោសសាច់ដូងហាលឲ្យស្ងួត រួចយកទៅលក់។ សម្រាប់ប្រាក់ដែលរកបានគឺផ្គត់ផ្គង់ទៅលើការហូបចុកប្រចាំថ្ងៃក្នុងគ្រួសារ។

ប្ដីប្រពន្ធទាំងពីរនិងកូនស្រី
ប្ដីប្រពន្ធទាំងពីរនិងកូនស្រី

នាង Anita បាននិយាយទៀតថា៖

«ពួកខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធគ្មានជម្រើសឡើយ ព្រោះប្រាក់ចំណូលគឺមិនគ្រប់គ្រាន់សម្រាប់ទិញទឹកដោះគោឲ្យកូនស្រីទេ។ ពួកយើងត្រូវបង្ខំចិត្តឲ្យកូនស្រីបៅកាហ្វេ១លីត្រកន្លះជារៀងរាល់ថ្ងៃ។ រាល់មុនពេលចូលគេង កូនស្រីតែងតែយំទារបៅកាហ្វេ ប៉ុន្ដែពួកខ្ញុំមិនព្រមឲ្យទេ ព្រោះកាហ្វេអាចធ្វើឲ្យគេងមិនលក់។»

ប្រភពបានបន្ដថា នាង Anita ដឹងអំពីផលប៉ះពាល់នៃកាហ្វេទៅដល់សុខភាព ប៉ុន្ដែកូនស្រីរបស់នាងគឺធំលូតលាស់ដូចក្មេងដ៏ទៃទៀតអីចឹង។ ហាក់ដូចជាគ្មានផលប៉ះពាល់អ្វីសោះឡើយ។

កូនស្រីកំពុងបៅកាហ្វេ
កូនស្រីកំពុងបៅកាហ្វេ

យ៉ាងណាមិញ ក្រោយពីដឹងរឿងរ៉ាវពីជីវភាពរបស់គ្រួសាររបស់នាង Anita រួចមក ខាងក្រុមភ្នាក់ងារសុខភាព Polewali Mandar បានចុះទៅផ្ដល់ជំនួយជាទឹកដោះនិងនំចំណីផងដែរ។ ក្រុមភ្នាក់ងារសុខភាពក៏បានសុំឲ្យប្ដីប្រពន្ធទាំងពីរបញ្ឈប់ការបំបៅកាហ្វេទៅដល់កូនស្រីទៀតទៅ ព្រោះវាមានផលប៉ះពាល់ខ្លាំងទៅដល់ក្មេងតូចៗ៕

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T