ទោះប្រមូលលុយ World Tour ទាំងអស់របស់ BLACKPINK ដែលរកបាន ក៏ជួយ YG មិនគ្រប់ដែរពេលនេះ

//s4.kh1.co/39/39475437bd25f05f3f1eeba0da3da36ff8d87773.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ក្រុមចម្រៀង BLACKPINK ជ្រាបហើយថា មួយរយៈកន្លងមកនេះ ក្រុម BLACKPINK បានធ្វើការប្រគំតន្ត្រី World Tour របស់ខ្លួនមានឈ្មោះថា “In Your Area” ដែលទទួលការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈក្រុមចម្រៀង BLACKPINK ទទួលការគាំទ្រយ៉ាងគំហុក ក៏ប៉ុន្តែអ្នកលេងបណ្តាញសង្គម បាននិយាយថាចំណូលដែលក្រុម BLACKPINK រកបានពី World Tour ទាំងអស់ ក៏មិនទាន់អាចបំពេញតម្រូវការ និងទប់ទល់នូវបញ្ហាដែលផលិតកម្ម YG Entertainment កំពុងតែជួបនៅពេលនេះបានដែរ។

ក្នុងនោះដែរ ផ្អែកតាមប្រភពបន្តបានឲ្យដឹងថា ក្រុមចម្រៀង BLACKPINK ទទួលបានចំណូលពីការប្រគំតន្ត្រីរបស់ខ្លួនជុំវិញពិភពលោក រហូតដល់ ៦៥លានដុល្លារ។ ក៏ប៉ុន្តែបើទោះជារកបានចំណូលនេះច្រើនក្រាស់ក្រែលក៏ពិតមែន ក៏នៅតែមិនគ្រប់គ្រាន់ ដើម្បីបំពេញការខាតបង់ជាមួយបញ្ហា ដែលផលិតកម្ម​ YG Entertainment កំពុងតែជួបនៅពេលនេះដែរ។

ចំណូល BLACKPINK បានពី World Tour
ចំណូល BLACKPINK បានពី World Tour

គួររម្លឹកផងដែរថា ផលិតកម្ម YG Entertainment បានខាតបង់ប្រាក់របស់ខ្លួនចំនួន ៦០ លានដុល្លាររួចមកហើយ ដោយសារតែតម្លៃភាគហ៊ុនរបស់ពួកគេបានធ្លាក់ចុះ ការស៊ើបអង្កេតពន្ធ និងសេចក្តីសម្រេចរបស់តុលាការនាពេលថ្មីៗនេះ។

ហើយទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នានិយាយថា វាអាចនឹងជាសម្ពាធ និងដាក់បន្ទុកដ៏ខ្លាំងទៅលើក្រុម BLACKPINK ព្រោះពួកគេគឺជាក្រុមចម្រៀងដែលអាចរកចំណូលបានខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននាពេលបច្ចុប្បន្ន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
Yang Hyun Suk
Yang Hyun Suk
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T