អ្នកគាំទ្រ នៅតែបារម្ភពីសុខភាពMina ក្រោយឃើញនាង បង្ហាញខ្លួន នៅព្រលានយន្តហោះ ទាំងបែបនេះ (មាន​វីដេអូ)

//s4.kh1.co/cd/cd3f5800dbbda463fc325a28a4fe0c9acd8cc6a2.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉ាខាងត្បូង៖ កាល​ពីពេល​ថ្មី​ៗ​នេះ​ គេ​បា​ន​ប្រទះ​ឃើញ​Mina សមាជិកក្រុម​TWICE  នៅ​ក្នុង​ព្រលាន​យន្តហោះ ​ត្រឡប់​មក​កាន់​ប្រទេស​កូរ៉េវិញ ​បន្ទាប់​ពី​បញ្ចប់​កាល​វិភាគ​កិច្ច​ការ​ផ្ទាល់​ខ្លួន ​នៅ​ឯខាងក្រៅ​ប្រទេស​រួចរាល់មក​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​រូប​ថត​ដែល​ត្រូវ​បាន ​ចែក​ចាយ​លើ​បណ្តាញ​សង្គម ​គេ​សង្កេត​ឃើញ​ថាMina បាន​ត្រឡប់​មក​វិញ ​ជាមួយ​នឹង​អ្នកម៉ាក់​របស់នាង។ ជាក់ស្តែង​ នៅ​ខណៈពេល​ ដែល​ដើរចេញ​មក ​ពីខាងក្នុង​នោះ គេឃើញ​ថា​​Mina​ ​បាន​ចាប់​ដៃ​អ្នកម៉ាក់​ជាប់រហូត។ បើ​ទោះ​បីជា នាង​បាន​ដើរ​មកដល់​​​មុខ​កាមេរ៉ា និង​អ្នកគាំទ្រ​ហើយ​ក៏​ដោយ។

លើ​សពីនេះ​ទៀត​Mina នៅ​តែ​បន្ត​អោន​មុខ​ចុះ ដោយ​នាង​ព្យាយាម​បាំងមុខ ​ជាមួយ​ម៉ាស​នឹង​មួកជាប់​រហូត​។ យ៉ាងណាមិញ គេឃើញ​ថា​Mina ​​នៅ​តែ​មិន​ព្រម​ព្រលែង​ដៃ​ម៉ាក់​របស់នាង​ចេញ ​បើទោះ​អំឡុ​ងពេល​ដែល​ពួកគេ​ដើរ ទៅ​ដល់​កន្លែង​ដែលមាន ​មនុស្ស​ច្រើនយ៉ាងណា​ក៏​ដោយ។

ស្រប​ពេល​ដែល​ឃើញ​សភាព​Mina បែប​នេះ​អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន ​សម្តែង​នៅកា​រព្រួយ​បារម្ភ ថា​សុខភាព​Mina គឺហាក់​នៅ​មិន​ទាន់ជា ​សះស្បើយ​ល្អ​ប្រសើរនៅឡើយ​នោះ​ទេ។ ហើយ​នាង​ក៏​មិន​ទាន់​មាន ​ការ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់ ​ការត្រៀម​វិល​​ត្រឡប់​មកវិញ​ លើក​នេះ​ដែរ។

ទោះ​យ៉ាងគេឃើញ​ថា​មាន ​អ្នកគាំទ្រតាម​បណ្តាញ​អ៊ីនធើ​ណែត​ ​​ភាគច្រើន​គឺ​ចង់​ឲ្យ​Mina មានការ​ឈប់សម្រាកច្រើន​ជា​ងនេះ​ ហើយ​ពួកគេ​គឺ​នៅ​តែ​​បង្ហាញ​នៅ ​ការ​គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​របស់​Mina ​បើ​ទោះប្បី​ជានាង​សម្រេច​ចិត្ត​មិន​ទាន់ ​វិល​ត្រឡប់ចូល​រួម​ក្នុង​ ការ​ផ្សព្វផ្សាយ​ជាមួយ​ សមាជិកដទៃទៀតក្នុង​ក្រុម នា​​ពេល​ខាងមុខ​នេះ យ៉ាង​ណា​​ក៏ដោយ៕ ​​

Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T