ភ្នំពេញ៖ ក្រោយពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា សូ
ដានីតា បានជួបហេតុការណ៍ដ៏រន្ធត់ដោយឡានដឹកទំនិញ បានបើកមកបុករថយន្តស៊េរីទំនើប របស់នាង ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
លើសពីនេះទៅទៀតនោះគឺ គេសង្កេតឃើញមានបណ្ដាមិត្តៗក្នុងសង្គមសិល្បៈ មិនតិចនោះទេ
បានសម្ដែងសេចក្កីព្រួយបារម្ភទៅកាន់កញ្ញា សូ ដានីតា ក្រោយបានជួបរឿងដ៏រន្ធត់បែបនេះ
ដោយមានអ្នកណាម្នាក់រងរបួសនោះទេ។
ជាក់ស្ដែង ក្រោយពីតារាសម្ដែងស្រី ពហុជំនាញដ៏មានប្រជាប្រិយភាពកញ្ញា សូ ដានីតា បានសម្រេចចិត្តមិនទទួលសំណងពីជនបង្កនោះ
ដោយព្រមចំណាយប្រាក់ផ្ទាល់ខ្លួន ចំនួន២,០០០ដុល្លារ ក្នុងការជួសជុលរថយន្តរបស់នាងនោះ ស្រាប់តែអ្នកនាង
ចនច័ន្ទ លក្ខិណា ក៏បានលាន់ថា៖
«ប្អូនស្រីបងអើយ ចិត្តល្អខ្លាំងម៉្លេះ គេប៉ះឡានហើយមិនទទួលសំណងទេ ព្រោះអាណិតអ្នកលំបាកជាងខ្លួន ហើយប្អូនសុខចិត្តចេញលុយជួសជុលឡានខ្លួនឯងអស់ជិត ២,០០០ដុល្លារ»
ដោយឃើញបែបនេះធ្វើឲ្យបណ្ដាទស្សនិកជនជាច្រើន និយាយថាកញ្ញា សូ
ដានីតា មិនត្រឹមតែស្អាតទៅលើរូមសម្បត្តិនោះទេ ថែមទាំងចិត្តធម៌ទៀតផង។
គួររម្លឹកផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីរូបស្រស់នេះ
តែងតែធ្វើរឿងល្អៗនៅក្នុងសង្គម មិនថាចូលរួមជាមួយនឹងកម្មករប្រមួលសម្រាម
ឬចែកអំណាយនោះទេ សុទ្ធតែមានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន ទាំងអស់៕









