ក្តុកក្តួល! ក្មេងប្រុសដ៏ក្លាហានអាយុ ៦ឆ្នាំ ត្រូវបានស្លាប់យ៉ាងសង្វេគ ក្រោយរត់ទៅចូលជួយជីតា ដែលកំពុងតែត្រូវភ្លើងឆេះ...ទទួលបានមេដាយកិត្តិយសដ៏អស្ចារ្យ! (មានវីដេអូ)

//s6.kh1.co/80/80d99b993956ea4361d763b7d29faeb1498eede6.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រុស្ស៊ី៖ ជារឿងដ៏គួរឲ្យសង្វេគចិត្តជាខ្លាំង ដែលកុមារាតូចជនជាតិរុស្ស៊ីម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារតែ មានចិត្តក្លាហានចូលទៅជួយសង្គ្រោះជីតា ដែលកំពុងតែត្រូវភ្លើងឆេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុមារា Slava
កុមារា Slava

បើយោងតាមប្រភពសារព័ត៌មាន កុមារារងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Slava Yushkov មានអាយុ ៦ឆ្នាំ រស់នៅក្នុងតំបន់ Karelia ប្រទេសរុស្ស៊ី។ គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០១៩ កន្លងទៅនេះ គឺនៅគ្រាដែលជីតារបស់កុមារា Slava បានដួលចូលឡដុតចំហាយសូណា (Sauna) ដែលកំពុងតែឆេះនៅទីតាំងបរិវេណសួនក្បែរផ្ទះ។

កុមារា Slava
កុមារា Slava

ប្រភពដដែលបន្តថា ភ្លាមៗក្រោយឃើញបែបនេះ កុមារា Slava ក៏បានស្រែកហៅជំនួយពីម្តាយរបស់គេ គឺអ្នកស្រី Yulia Zakharkina អាយុ៣០ឆ្នាំ ដែលកំពុងតែធ្វើម្ហូបនៅឯផ្ទះបាយផងដែរ។ ឯកុមារា Slava វិញ ដោយសារតែនៅក្មេងខ្ចី និងគិតថាខ្លួនអាចជួយជីតាបាននោះ គេក៏បានរត់ចូលទៅក្នុង.ឡភ្លើងសូណានោះដែរ ដោយសង្ឃឹមថាអាចទាញសង្គ្រោះជីតារបស់គេបាន ប៉ុន្តែជាលទ្ធផលបានត្រឹមខ្លោចចិត្តប៉ុណ្ណោះ។

កុមារា Slava បានស្លាប់បាត់បង់ជីវិត
កុមារា Slava បានស្លាប់បាត់បង់ជីវិត

ជុំវិញនឹងរឿងរ៉ាវដ៏គួរឲ្យសោកសង្វេគនេះទៀតសោត កុមារា Slava ត្រូវបានគេរាយការណ៍ថា បានជួយសង្គ្រោះចេញពីភ្នក់ភ្លើងបាន ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺក្មេងប្រុសរូបនេះ បានរងរបួសធ្ងន់ធ្ងរដោយការរលាករាងកាយដល់ទៅ ៩០ភាគរយឯណោះ។ ចំណែកឯ ជីតារបស់គេវិញ គឺបានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុ កុមារា Slava ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ទើបនៅទីបំផុតកុមារដ៏ក្លាហានជួយសង្គ្រោះជីតារូបនេះ ក៏ត្រូវបានស្លាប់បាត់បង់ជីវិតនៅរយៈពេល១០ថ្ងៃក្រោយ (ក្រោយកើតហេតុ) ហើយនេះគឺពិតជាដំណឹងគួរសោកសង្វេគបំផុត ដល់ក្រុមគ្រួសាររបស់កុមារា Slava ។

កុមារា Slava បានស្លាប់បាត់បង់ជីវិត
កុមារា Slava បានស្លាប់បាត់បង់ជីវិត

ប៉ុន្តែមិនថាយ៉ាងណា អ្វីដែលរឹតតែភ្ញាក់ផ្អើលផងដែរនោះ ការស្លាប់របស់កុមារា Slava ដែលមានឈ្មោះពេញថា Svyatoslav រូបនេះ ថែមទាំងទទួលបានរង្វាន់មេដាយកិត្តិយសនៃភាពក្លាហានរបស់រុស្ស៊ី «Russian Medal of Courage» ដែលត្រូវបានផ្តល់ឲ្យដោយលោក Alexander Bastrykin ដែលជាប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ផងដែរ។

មេដាយកិត្តិយសនៃភាពក្លាហាន
មេដាយកិត្តិយសនៃភាពក្លាហាន

គួរឲ្យដឹងផងដែរថា មេដាយកិត្តិយសនៃភាពក្លាហាន Medal for Courage នេះ គឺជាពានរង្វាន់មួយ ដែលជាធម្មតាត្រូវបានផ្តល់ជូនដល់មន្រ្តីយោធារូបណា ដែលមានភាពអង់អាចក្លាហាន ក្នុងកាលៈទេសៈជួយសង្គ្រោះណាមួយ ដែលទាក់ទងនឹងហានិភ័យដល់អាយុជីវិត។

វាពិតជាភ្ញាក់ផ្អើលដែលកុមារា Slava អាចទទួលបាននូវមេដាយកិត្តិយសនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

កុមារា Slava
កុមារា Slava
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T