ក្រុមការពារជើងឯក Liverpool បានត្រឹមខកចិត្តក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៍ Champions League កាលពីយប់មិញ (មានវីដេអូ)

//s6.kh1.co/bb/bba45e20baefedba5827d8177d63d33a94fc18e1.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ១គ្រាប់ដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Dries Mertens និង គ្រាប់បាល់ចុងក្រោយរបស់កីឡាករ Fernando Llorente បានធ្វើអោយក្រុមការពារជើងឯក Liverpool ទទួលរងបរាជ័យនៅក្នុងប្រកួតបើកក្នុងពូល E នៃក្របខណ្ឌ Champions League របស់ពួកគេទល់នឹង Napoli កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកកីឡាករ Mertens រកបានគ្រាប់ទី១ដោយបាល់ពិន័យ ១១ម៉ែត្របន្ទាប់ពីខ្សែការពារ Andrew Robertson របស់ក្រុមហង្សក្រហម Liverpool បង្កកំហុសទៅលើកីឡាករ Jose Callejon នៅនាទីទី៨០។

ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Dries Mertens 
ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Dries Mertens 

ចំណែកឯគ្រាប់បាល់ទី២របស់ Napoli រកបានដោយអតីតខ្សែប្រយុទ្ធរបស់ Tottenham គឺកីឡាករ Llorente បន្ទាប់ពីឆក់ឳកាសបានពីខ្សែការពារតម្លៃថ្លៃជាងគេរបស់ Liverpool កីឡាករ Virgil Van Djik ដោយកីឡាកររូបនេះបញ្ជូនបាល់ត្រឡប់អោយអ្នកចាំទី Andrian មិនបានល្អធ្វើអោយខ្សែប្រយុទ្ធរបស់ Napoli ឆក់យកបាននឹងសម្រេចគ្រាប់បាល់ទី២នៅនាទី៩០+២។

ក្នុងការប្រកួតនោះគេសង្ដេតឃើញថាអ្នកចាំទីរបស់​ Liverpool កីឡាករ Andrian បានជួយសង្គ្រោះបាល់ដ៏សែនគ្រោះថ្នាក់២គ្រាប់ ដែលបង្កអោយអ្នកគាំទ្រ Napoli ងើបគូទពីកៅអីសឹងគ្រប់គ្នានៅកីឡដ្ឋាន San Paolo។

បើទោះបីជាក្រុមរបស់លោក Klopp បានទទួលបរាជ័យកាលពីយប់មិញមែនប៉ុន្តែក្រុមរបស់លោកធ្វើបានយ៉ាងល្អនៅក្របខណ្ឌ Premier League ដោយជាមធ្យមរកបាន៣គ្រាប់ក្នុង១ប្រកួត៕

បើចង់ឃើញការស៊ុតបញ្ចូលទីមានភាពអស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ

ប្រភព៖ BBC

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T