Lampard ចុកឈាមប្រកួតដំបូង!! Chelsea ប៉េណាល់ទីអត់ចូល ហើយចាញ់គេទៀត (មានវីដេអូ)

//s5.kh1.co/d1/d1e5437307f0871201b6b714f9c7047058fa9e4f.jpg
កីទ្បា

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League ពូល H របស់ក្រុមតោខៀវ Chelsea ត្រូវទទួលរងបរាជ័យ ដោយត្រូវក្រុមភ្ញៀវមកពីអេស្ប៉ាញ Valencia យកឈ្នះក្នុងលទ្ធផល ១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជិត ៤ម៉ឺននាក់នៅកីឡដ្ឋាន Stamford Bridge អ្នកចាត់ការទូទៅរបស់ Chelsea លោក Franck Lampard មិនអាចរក ៣ពិន្ទុឲ្យក្រុមរបស់ខ្លួនបានោះទេ សម្រាប់ការប្រកួតលើកទី១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League រដូវកាលនេះ។

https://s5.kh1.co/__image/w=650,h=366,q=100/79/795df781542700d8f1d18d566d17d9ed6395420b.jpg

គ្រាប់ជ័យជម្នះរបស់ Valencia រកបានក្នុងវគ្គទីពីរនៅនាទី ៧៤ ដោយកីឡាករ Rodrigo។ ១៣នាទីបន្ទាប់មក Chelsea ក៏មានឱកាសក្នុងការរកគ្រាប់បាល់តាមស្មើតាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយបាល់ប៉ះដៃខ្សែការពាររបស់ Valencia ប៉ុន្តែខ្សែបម្រើជម្រើសជាតិអង់គ្លេស Ross Barkley ធ្វើមិនបានសម្រេច។

https://s6.kh1.co/__image/w=650,h=402,q=100/22/220634d7f28239cbcd222b63d328220d3765c027.jpg

លទ្ធផលមួយគូទៀតក្នុងពូល H ជាមួយគ្នានេះគឺ ជើងឯកហូឡង់ Ajax បានលត់ក្រុមមកពីបារាំង Lille ក្នុងលទ្ធផល ៣ទល់នឹង0៕

សូមទស្សនាវីដេអូ Highlight រវាង Chelsea និង Valencia នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T