ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា!

//s4.kh1.co/3e/3e4e06d04b24bef958b54548c210c5154607ecc2.jpg
នារី

 ១៨-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ធ្មេញ ជាផ្នែមួយ​ជួយ​សម្រស់​កាន់​តែ​ទាក់ទាញ ពិសេស​ពេលយើង​សើច បើ​សើច​មក​ធ្មេញលឿងផ្អេះ ឬខ្មៅអែ ទោះ​មុខ​ស្អាត​ប៉ុណ្ណា ស្បែក​​រលោង​យ៉ាង​ណា ក៏​បាត់​បង់​ភាព​ទាក់ទាញ​មួយ​ភាគ​ធំ​ដែរ។ មាន​ដឹងអ្វី​ខ្លះ​​មូលហេតុនាំ​ឲ្យ​ធ្មេញ​ខ្មៅ ធ្មេញ​លឿង​អត់? ហើយ​ចង់​ដឹង​វិធី​ដោះ​ស្រាយ​ដែរទេ? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ មាន​បញ្ជាក់​ទាំង​អស់​តែ​ម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- មូលហេតុធ្មេញមានខ្មៅ ឬលឿង

មាន​ហេតុផល​ជាច្រើន​ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ពណ៌​ជា​ខ្មៅ ឬលឿង ដោយ​សារ​ជាតិ​ស្អិត​មាន​ក្នុង​អាហារ និង​វត្ថុ​មួយ​ចំនួន បានទៅ​ជាប់​លើ​ធ្មេញ គួប​ផ្សំ​ជាមួយ​កង្វះ​អនាម័យ​មាត់ធ្មេញ​ទៀត​នោះ ធ្វើ​ឲ្យ​ធ្វើ​យើង​ឡើងលឿង និង​ខ្មៅតែ​ម្តង ហើយ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖​
– ជក់​បារី៖ ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថាហើយ ​ផ្សែង​បារី​ ធ្វើ​ឲ្យ​កើត​ មហារីក​សួត មហារីក​បំពង់ក​​ ក្លិនមាត់​ និងដង្ហើមមិនល្អ ព្រមទាំង​មាន​​ជ័រស្អិត​ជាប់​ធ្មេញ​ ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ជា​លឿង។
– ខ្វះអនាម័យមាត់ធ្មេញ៖ ក្រោយ​​ញ៉ាំអាហារ យើង​ត្រូវ​ដុះ​ធ្មេញ​ ខ្ពុរ​មាត់​ដើម្បី​បញ្ចេញ​មេរោគ ​និង​ទឹក​ជ្រលក់​ដែល​បាន​ញ៉ាំ កុំ​ឲ្យ​នៅ​ជាប់​នឹង​ធ្មេញ។ ​បើ​មិន​អញ្ចឹង​ទេ​ អាហារ​ទាំងនោះ​ នឹង​ស្អិត​ជាប់​ធ្មេញ​ ធ្វើធ្មេញ​ប្រែ​ទៅ​ជា​ពណ៌​លឿង។
– ស្ថានភាពសុខភាព៖ ការ​ព្យាបាល​ជំងឺ​ដោយ​ប្រើ​គីមី​ ឬ​វិទ្យុសកម្ម​ ពិសេស​ព្យាបាលជំងឺ​មហារីក ​អាច​ជាមូល​ហេតុ​ចម្បង​មួយ ធ្វើ​ឲ្យ​ធ្មេញ​យើង​ប្រែពណ៌។
– អាហារ៖ ​ញាំ​អាហារ​មួយ​ចំនួន​ ​ដូចជា​ ប៉េងប៉ោះ​ គ្រឿងការី និង​ផ្លែ​ប៊ើរី ​សុទ្ធ​តែ​អាច​ធ្វើឲ្យ​ធ្មេញ​​មាន​ស្នាម​ប្រឡាក់​ស្អិត​ជាប់​ ជា​ហេតុ​​ធ្មេញ​ប្រែ​ពណ៌ដូច​គ្នា។ ​
– ភេសជ្ជៈ៖ កាហ្វេ​ តែ​ និង​ស្រា ​ជា​ភេសជ្ជៈ​ ​អាច​បណ្ដាលឲ្យ​មាន​បញ្ហា​ប្រែ​ពណ៌​ធ្មេញ​។
– គ្រោះថ្នាក់៖ ​គ្រោះថ្នាក់​ ឬ​ប៉ះទង្គិច​រាងកាយ​ អាច​ប្រេះ​កាចា​ធ្មេញ​ និង​ខូច​ដល់​រូបរាង​ធ្មេញ។
– កត្តាខាងក្រៅផ្សេងទៀត៖ បញ្ហា​ប្រែ​ពណ៌​ធ្មេញ​ អាច​បណ្ដាល​មក​ពី​កម្រិត​ជាតិ​ភ្លុយអរ​ខ្ពស់​ក្នុង​ទឹក។​ ប្រើប្រាស់​ភ្លុយអរ​ (Fluoride)​ លាង​សម្អាត​​ធ្មេញ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​​មាន​ជាតិ​ភ្លុយអរ ​សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​​ធ្មេញ​ប្រែ​ពណ៌។

២- តិចនិកបំបាត់ជាតិ​ស្អិតដែលធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ពណ៌
– ដុស​សម្អាត​ធ្មេញ ​និង​ឆ្កឹះ​ធ្មេញ​ដោយ​ប្រើ​អំបោះ។
– ចៀសវាង​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​ណា​ ​បណ្ដាល​ឲ្យ​ជាតិ​ស្អិត​ជាប់​ធ្មេញ។
– កម្រិត ​ឬ​ផ្តាច់បារី​ និង​ដោយ​ប្រើ Over-the-counter whitening agents ជួយ​ឲ្យធ្មេញសវិញ។

៣- របស់ជួយ​ឲ្យ​ធ្មេញ​ស អាច​រក​បាន​ក្នុង​ផ្ទះ

– ម្ស៉ៅ​សូដា ​និង​ទឹកក្រូចឆ្មារ៖
លាយ​ម្សៅ​សូដា​ ២ ស្លាបព្រា​កាហ្វេ​ ជាមួយ​ទឹកក្រូច​ឆ្មារ​ ដើម្បី​បាន​ជា​ម្សៅ​ស្អិតៗ។
ប្រើ​ច្រាស់​ដុស​ធ្មេញ ​មក​បៀក​យក​ថ្នាំ​ដុស​ធ្មេញ​ថ្នមៗ។
ទុក​ចោល​លើ​ធ្មេញ​រយៈពេល​ ១-២ ​នាទី​ ហើយ​ខ្ពុរ​មាត់​ដោយ​ប្រុងប្រយ័ត្ន។ កុំ​ទុក​យូរ​ពេក​អាច​បណ្ដាល​ឱ្យរលាក​មាត់។

– លាង​ជម្រះ​ដោយ​ប្រេងដូង៖
មុន​ដុស​ធ្មេញ​នៅពេល​ព្រឹក យក​​ប្រេង​ដូង​មក​ដុះ​នៅ​មាត់​។
ដុស​ប្រេង​ដូង​តាម​ចន្លោះ​ធ្មេញ​ និង​មាត់ រយៈពេល ១០-១៥ នាទី។
លាង​ជម្រះ​មាត់​ជាមួយ​ទឹក​ បន្ទាប់​មក​ដុស​ធ្មេញ​ដូច​ធម្មតា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T