ឈុតថ្លៃប៉ុណ្ណាក៏ហ្វេនទិញពាក់ដែរ ព្រោះឃើញ V ពាក់! ទីបំផុតដាច់ស្ដុកគ្មានសល់

//s6.kh1.co/ec/ec310bcc5b2d0e2e394dbf0080245d7cb516faa7.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ជាថ្មីម្ដងទៀតហើយដែល V សមាជិកក្រុមចម្រៀង BTS បានធ្វើឲ្យផលិតផលដែលលោកប្រើប្រាស់ ក្លាយជាផលិតផលដែលលក់ដាច់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែកញ្ញា ទូរទស្សន៍ VisitSeoul ទើបតែបានបញ្ចេញខ្សែវីដេអូជាច្រើន ដែលបង្ហាញពីកន្លែងទេសចរណ៍ប្លែកៗ នៅលើទឹកដីទីក្រុងសេអ៊ូល។

ហើយក្នុងនោះក៏មានសមាជិកក្រុម BTS បង្ហាញខ្លួន នៅក្នុងខ្សែវីដេអូជាមួយគ្នាផងដែរ។

ដោយសារតែក្នុងវីដេអូ បានបង្ហាញយ៉ាងច្បាស់ថា V កំពុងពាក់អាវក្រៅដ៏ស្រស់ស្អាតមួយ ដែលមានតម្លៃដល់ទៅជាង ១០០០ដុល្លារ ធ្វើឲ្យហ្វេនៗនៅមិនស្ងៀម ដល់ថ្នាក់ទៅទិញកម្ម៉ង់ពាក់ដែរ។

ក្រោយមកមិនយូរប៉ុន្មាន អាវនេះក៏ដាច់ស្តុកអស់គ្មានសល់។ ចំណែកម៉ាកផ្សេងទៀត ដែលមានពណ៌ និងរូបរាងដូចគ្នានឹងអាវរបស់ V ពេលនេះក៏ត្រូវបានគេលក់ក្នុងតម្លៃថ្លៃជាងមុន ហើយអាចទិញបានតែមួយប៉ុណ្ណោះ ក្នុងមួយទំហំ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព V
រូបភាព V
រូបភាព BTS
រូបភាព BTS
រូបភាព V
រូបភាព V
រូបភាពឈុតដែល V ពាក់
រូបភាពឈុតដែល V ពាក់
រូបភាពឈុតដែល V ពាក់
រូបភាពឈុតដែល V ពាក់
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T