តោះទៅទស្សនា អាយ៉ៃរឿង «នាយខូច នាយខិល» នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ថ្ងៃសៅរ៍ទាំងអស់គ្នា!

//s4.kh1.co/3f/3f93cb82d2de524e349db9484532db4fa1301592.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ សិល្បៈបុរាណហាក់កំពុងកប់បាត់បន្តិចម្តងៗ ក្រោមសម្ពាធនៃភាពទំនើប និងការជ្រាតចូលនូវវប្បធម៌បរទេសផ្សេងៗ បណ្តាលឲ្យយុវជនជំនាន់ក្រោយមិនសូវចាប់អារម្មណ៍ទៅលើសិល្បៈបុរាណរបស់ខ្លួននោះទេ។ ម្យ៉ាងទៀត ដោយសារការបាត់បង់ជីវិតរបស់សាស្ត្រាចារ្យសិល្បៈចាស់ៗជាបន្ត បន្ទាប់ ព្រមទាំងខ្វះការចាប់អារម្មណ៍ពីមហាជនផង បានធ្វើឲ្យវិស័យសិល្បៈគ្រប់ទម្រង់ពិបាករកធនធានថ្មីៗ និងសាលាបណ្តុះបណ្តាលផ្នែកសិល្បៈមានការធ្លាក់ចុះខ្សោយគួរឲ្យបារម្ភ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 "អាយ៉ៃរឿង" ក្រោមចំណងជើង «នាយខូច នាយខិល»
 "អាយ៉ៃរឿង" ក្រោមចំណងជើង «នាយខូច នាយខិល»

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នាំមកជូនអ្នកជាមួយនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ គឺការសម្តែងសិល្បៈ "អាយ៉ៃរឿង" ក្រោមចំណងជើង «នាយខូច នាយខិល» ដែលសាធារណៈជនអាចចូលរួមទស្សនាដោយសេរី នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥:៣០ល្ងាច តទៅ នៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ (The Bazaar @Level 4) ស្ថិតនៅជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។

https://s4.kh1.co/__image/w=650,h=434,q=100/01/01b9303ca565b560c1bc077aa69e84aa7d6ca30b.jpg

អាយ៉ៃជាទម្រង់សិល្បៈ ចម្រៀងឆ្លងឆ្លើយ ឬជាប្រភេទសិល្បៈដេញប្រាជ្ញាគ្នាដោយច្រៀងចោទ និងឆ្លើយដោះស្រាយសំណួរ ឬប្រស្នានានាដោយសំនួនវោហារ ជាកំណាព្យកាព្យឃ្លោងឥតព្រាងទុក ដែលភាគច្រើនច្រើនមានលក្ខណៈបញ្ឆិតបញ្ឆៀងបង្កើតឱ្យមានន័យពីរផ្ទុយគ្នា ឬកំប្លុកកំប្លែងថែមទៀតផង។

https://s5.kh1.co/__image/w=650,h=434,q=100/dd/dd331dc4d341288c35c6526755c053cbc1be017f.jpg

អាយ៉ៃឆ្លងឆ្លើយ គឺជាការច្រៀងឆ្លងឆ្លើយកំណាព្យកាព្យឃ្លោងដោយឥតព្រាងទុក ។ ជួនកាល គេមានច្រៀងជាពីរគូ ឬបីគូ ដោយលើកបញ្ហាដេញដោលគ្នាម្នាក់ម្តងៗ រវាងស្រីនិងប្រុស ជួនកាល ប្រុសនិងប្រុស ជាដៃគូផងក៏មាន។ ចំណែកឯប្រភេទមួយទៀត គឺជាប្រភេទអាយ៉ៃរឿង វាជាទម្រង់អាយ៉ៃដដែល ប៉ុន្តែសម្តែងជារឿងផ្សេងៗ ភាគច្រើនជារឿងកំប្លុកកំប្លែង ។ អាយ៉ៃរឿង វាក៏ត្រូវបានគេហៅថា ជាប្រភេទល្ខោនធ្វើពើដែរ។  

https://s4.kh1.co/__image/w=650,h=434,q=100/38/3839166246cbc21abee017f85db62f5a85d2fe10.jpg

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានបង្កើតឡើងនូវប្រធានបទ #ជ្រុងមួយនៃវប្បធម៌។ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់យុវវ័យខ្មែរជំនាន់ក្រោយៗ ងាកមកសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណីបុរាណខ្មែរ ដែលមានប្រវត្តិដ៏យូរលង់មកហើយ និងចូលរួមគាំទ្របន្តដើម្បីឲ្យវប្បធម៌ប្រពៃណីបុរាណខ្មែរកាន់តែមានភាពល្បីសុះសាយ។ រួមគ្នាថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ដ៏ចំណាស់មួយនេះ ដោយចែករំលែកព័ត៌មាននេះទៅកាន់គ្រួសារ មិត្តភត្តិ និងមនុស្សគ្រប់គ្នា។ សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ ថែរក្សាស្នាដៃមួយនេះឲល្អបន្តទៀត!! សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៩៩៨ ១០១ ៕

Facebook: SORYACenterPoint 

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T