Gary Neville និយាយថាគាត់នឹងចុះកុងត្រាយកកីឡាករ៣រូបនេះ ប្រសិនបើគាត់ជាអ្នកចាត់ការទូទៅរបស់ Manchester United

//s4.kh1.co/f3/f3e2b8abe219bbe8438d2c0c5ec3065003b52b13.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Gary Neville ត្រូវបានគេសួរថាតើគាត់នឹងធ្វើអ្វីប្រសិនបើគាត់ត្រូវបានគេផ្ដល់ជម្រើសក្នុងការចុះកុងត្រាយកកីឡាករលំដាប់ពិភពលោកណាមួយនៅក្នុងវិស័យបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Gary Neville និយាយថាគាត់នឹងចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំង៣រូបគឺកីឡាករ Raphael Varane, N'Golo Kante និង Kylian Mbappe ប្រសិនបើមកកាន់ដំណែងនៅ Manchester United ។

កីឡាករ Raphael Varane, N'Golo Kante និង Kylian Mbappe
កីឡាករ Raphael Varane, N'Golo Kante និង Kylian Mbappe

វីរបុរសរបស់បិសាចក្រហមរូបនេះបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី Twitter Q&A នៅព្រឹកថ្ងៃអង្គារនេះហើយត្រូវបានគេសួរថាតើគាត់នឹងធ្វើអ្វីប្រសិនបើគាត់ត្រូវបានគេផ្តល់ជម្រើសដើម្បីចុះហត្ថលេខាយកតារាឆ្នើម៣រូបនៅលើពិភពលោកនេះ។

ហើយ Neville បានឆ្លើយតបយ៉ាងមុតមាំដោយបង្ហាញថាគាត់នឹងចុះហត្ថលេខាលើកីឡាករដែលឈ្នះពានរង្វាន់ World Cup គឺ Varane, Kante និង Mbappe៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T