៧ឆ្នាំកន្លងផុតពិតមែន តែឆន សុវណ្ណរាជ គ្មានប្ដូរអ្វីបន្តិច

//s5.kh1.co/4f/4f9f6e1f0b2506acafd6939285ff9fc4e126aad7.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើទោះជា លោក ឆន សុវណ្ណរាជ ដែលជាតារាចម្រៀងប្រុស មានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំផលិតកម្មហង្សមាស បានប្រឡូកក្នុងវិស័យចម្រៀង រៀងយូរហើយក៏ដោយ តែលោកនៅតែអាចយកការចាប់អារម្មណ៍ពី ហ្វេនៗបានដដែល តាមរយៈទឹកដមសម្លេង ដ៏ផ្អែមស្រទន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រៅពីសមត្ថភាពអាចច្រៀង បានគ្រប់បទហើយ ឆន សុវណ្ណរាជ បានពង្វក់បានបេះដូងពីមិត្តៗយុវវ័យ ដោយសារតែរូបសម្បត្តិ មុខមាត់មានមន្តស្នេហ៍ និងរាងកាយខ្ពស់សង្ហាទៀតផង។

ប៉ុន្តែ ថ្មីៗនេះ តារាចម្រៀងប្រុសសម្លេងផ្អែមរូបនេះ រឹតតែធ្វើឲ្យអ្នកគាំទ្រទាំងអស់ មានការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក បង្ហាញពីមុខមាត់កាលពី៧ឆ្នាំមុន។ តាមរយៈរូបថតនោះដែរ គេឃើញថា ឆន សុវណ្ណរាជ មិនមានការផ្លាស់ប្ដូរអ្វីសោះឡើយ ថែមទាំងមានសាច់មុខសភ្លឺថ្លា ដែលអាចនិយាយបានថា រូបគេមានសម្រស់ក្មេងជាងវ័យ​ ទោះជាកើនអាយុក៏ដោយ។

ដោយឡែក បន្ទាប់ពីឃើញដូចនេះភ្លាម មានហ្វេនៗជាច្រើនសុទ្ធតែ បញ្ចេញមតិសរសើរដល់ សុវណ្ណរាជ ដែលចេះថែរក្សាសម្រស់ បានបែបនេះ៕

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ កាលពីពេល៧ឆ្នាំមុន និងបច្ចប្បន្ន
ឆន សុវណ្ណរាជ កាលពីពេល៧ឆ្នាំមុន និងបច្ចប្បន្ន
ឆន សុវណ្ណរាជ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T