សត្វពស់គឺជាសត្វអាសិរពិសមួយប្រភេទដែល​ គួរអោយខ្លាចរអារ ប៉ុន្តែមាននារីបង្ហាញម៉ូតម្នាក់ ជនជាតិអ៊ីស្រាអែល មានភាពក្លាហាន ហ៊ានចាប់សត្វពស់ យកមកអង្អែលលេង ដូចជាសត្វឆ្មាទៅវិញ។ ក្នុងវីដេអូនេះ ប្រិយមិត្តនឹងបានឃើញ តារាបង្ហាញម៉ូតនេះ កំពុងតែបង្ហាញភាពសិចស៊ី​ ដោយលៀនអណ្តាតដាក់ពស់ បន្ទាប់មកក៏យកវាមកដាក់ជិត ដើមទ្រូង ប៉ុន្តែជាអកុសល ពស់មួយក្បាលនោះក៏បាន ចឹកចំសុដន់របស់នាងតែម្តង ធ្វើអោយនាងនិងអ្នកនៅក្បែរនាង ទាំងអស់ មានការភិតភ័យយ៉ាងខ្លាំង។ នេះក៏ជាសំណាងល្អ របស់នាងដែរពីព្រោះ ពស់នេះត្រូវបានគេយកពិស របស់វាចេញអស់ បាត់ទៅហើយ កុំអី ជិវិតជាតារាបង្ហាញម៉ូតរបស់នាងមិនដឹងជាទៅ យ៉ាងណានោះទេ។ វីដេអូនេះក៏ត្រូវបាន បានគេ បង្ហោះចូលវិបសាយ ដ៏ល្បីមួយនៅប្រទេសចិនផងដែរ ដោយមានអ្នកលេងអិនធើណិតខ្លះបាន និយាយបែបលេងសើច ថា ប្រហែលជាពស់មួយក្បាលនេះឃ្លានទឹកដោះ ហើយមើលទៅ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះតារាបង្ហាញម៉ូតម្នាក់នេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញ មតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]