មកស្គាល់លោកយាយវ័យ៩៤ឆ្នាំម្នាក់ សាក់ឈ្មោះប្ដីរបស់គាត់ដែលស្លាប់ ដើម្បីគំរប់ខួបអាពាហ៍ពិពាហ៍

//s5.kh1.co/4d/4d91793fac11d213fb7cbe7206e912d3a356edea.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោកយាយវ័យ៩៤ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសអង់គ្លេសដែលចាក់សាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ថ្មីៗនេះ លោកយាយម្នាក់មានឈ្មោះថា Hilda West បានសម្រេចចិត្តចាក់សាក់លើកដំបូងបង្អស់នៅក្នុងជីវិតរបស់គាត់។ មូលហេតុនៃការសម្រេចចិត្តចាក់សាក់នេះ គឺដើម្បីគំរបខួបអាពាហ៍ពិពាហ៍៧០ឆ្នាំរវាងគាត់ជាមួយនឹងស្វាមីដែលបានស្លាប់នៅក្នុងឆ្នាំ២០១៤។ ដូច្នេះហើយបានជាគាត់ចាក់សាក់ឈ្មោះស្វាមីរបស់គាត់នៅលើ.កដៃទុកជាការនឹករលឹក។

លោកយាយកំពុងចាក់សាក់
លោកយាយកំពុងចាក់សាក់

លោកយាយបាននិយាយថា៖

«ខ្ញុំតែងតែគិតថា ប្រសិនបើមានស្នាមសាក់មួយនៃឈ្មោះស្វាមីរបស់ខ្ញុំប្រាកដជាល្អ។ ពួកយើងទាំងពីរបានរៀបការជាមួយគ្នា៧០ឆ្នាំមកហើយ។ ខ្ញុំពិតជាស្រលាញ់គាត់ខ្លាំងណាស់។ ការចាក់សាក់នេះដូចជាគ្មានការឈឺចុកចាប់បន្ដិចណាឡើយ។ ខ្ញុំគ្រាន់តែសាក់ជាអក្សរកាត់ប៉ុណ្ណោះ។»

លោកយាយ
លោកយាយ

លោក Matty ដែលជាជាងចាក់សាក់ បានសាក់ឲ្យលោកយាយដោយមិនគិតប្រាក់ ព្រោះតែឃើញសេចក្ដីស្រលាញ់ដ៏ស្មោះមួយចេញពីក្រអៅបេះដូងរបស់លោកយាយ។

ក្រោយពីចាក់សាក់រួច លោក Matty បានបង្ហោះរូបមួយចំនួនទៅលើគេហទំព័របណ្ដាញសង្គមរបស់លោកផ្ទាល់ និងមានមហាជនជាច្រើនកោតសរសើរពីទឹកចិត្តរបស់លោកយាយផងដែរ៕

ស្នាមសាក់របស់លោកយាយ
ស្នាមសាក់របស់លោកយាយ
លោកយាយនិងលោក  Matty
លោកយាយនិងលោក  Matty
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T