តាំងពីមានសង្សារស្រីមក Miley Cyrus ប្រែប្រួល១៨០ដឺក្រេ មកជាមានសាច់ដុំទៅវិញ!

//s5.kh1.co/d6/d68d649d8d9644b5ba27fe78f99ae838d980576d.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ប្រិយមិត្តប្រាកដជាជ្រាបមកហើយ ថាមួយរយៈចុងក្រោយនេះ បន្ទាប់ពី តារាចម្រៀងស្រីមានប្រជាប្រិយភាព Miley Cyrus បានសម្រេចចិត្តផ្តាច់ពាក្យជាមួយនឹង គូដណ្តឹងទីស្រលាញ់ដែលជាតារាសម្តែងប្រុសរូបសង្ហាលោក Liam Hemsworth មក នាងក៏បានបន្តបង្កាត់ចំណងស្នេហាជាថ្មីជាមួយនឹង តារាសម្តែងស្រីមួយរូបទៀតគឺនាង Kaitlynn Carter

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/d5/d5903205da1ef4c3177b74d21d30a681924677a0.jpg

មិនតែប៉ុណ្ណោះ ថ្មីៗនេះគេតែងសង្កេតឃើញថា Miley Cyrus ជាមួយនឹងមិត្តស្រីថ្មីរបស់នាង តែងតែបណ្តើរដើរលេងកម្សាន្តជាសាធារណៈយ៉ាងសប្បាយរីករាយ និងពោរពេញទៅដោយស្នាមញញឹមយ៉ាងមានសេចក្តីសុខផងដែរ។

ដោយឡែក អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែកត់សម្គាល់ជាងនេះទៅទៀតនោះ គឺការប្រែប្រួលការតុបតែងខ្លួន ក៏ដូចជារូបរាងរបស់ Miley តែម្តង ពោលបើប្រៀបធៀបកាលពីនាងនៅទាក់ទងជាមួយនឹងអតីតគូដណ្តឹងលោក Liam Hemsworth និងបច្ចុប្បន្ននេះ គឺMiley មានការប្រែប្រួលខ្លាំង ១៨០ដឺក្រេតែម្តង។

តួយ៉ាង យោងតាមរយៈការបង្ហោះរូបថតមិនប៉ុន្មានសន្លឹក របស់តារាចម្រៀងស្រីវ័យ២៦ឆ្នាំនេះ បានឲ្យឃើញថា Miley បានស្លៀកពាក់ក៏ដូចជាបញ្ចេញកាយវិការ ដូចជាកីឡាករប្រដាល់ ដែលបានបង្ហាញឲ្យឃើញពីសាច់ដុំរបស់នាង និងមើលទៅមានភាពរឹងមាំនិងមានភាពស្វាហាប់មែនទែនតែម្តង។

លើសពីនេះទៅទៀត ក្រោយពីឃើញបែបនេះ Miley ក៏ទទួលបានមតិវិជ្ជមានក៏ដូចជាការចុចLike យ៉ាងច្រើនពីសំណាក់អ្នកគាំទ្ររបស់នាងផងដែរ៕

Miley Cyrus បច្ចុប្បន្ន
Miley Cyrus បច្ចុប្បន្ន
Miley Cyrus បច្ចុប្បន្ន
Miley Cyrus បច្ចុប្បន្ន
Miley Cyrus ជាមួយនឹងមិត្តស្រី
Miley Cyrus ជាមួយនឹងមិត្តស្រី
Miley Cyrus ជាមួយនឹងមិត្តស្រី
Miley Cyrus ជាមួយនឹងមិត្តស្រី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T