ទំនងដូចជាមិនចង់ត្រឡប់មកវិញទេដោយ Coutinho បានផ្ញើពាក្យ១ឃ្លាទៅកាន់ Barcelona ថា…

//s6.kh1.co/8d/8d3494afbefd595abc040a51b58df4b1c42f30b8.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ខ្សែបម្រើសញ្ជាតិប្រេស៊ីលកីឡាករ Philipe Coutinho បាននិយាយចំៗថា Bayern មានភាពជាគ្រួសារច្រើនជាងក្លិបមុនៗរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Philippe Coutinho កំពុងតែរីករាយក្នុងពេលប៉ុន្មានសប្តាហ៍ដំបូងក្នុងនាមជាកីឡាកររបស់ក្លិប Bayern Munich ដោយកីឡាករវ័យ ២៧ ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅទីនោះ។

មានការរិះគន់ជាច្រើនទៅលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះដោយសារគាត់ពុំទទួលជោគជ័យនៅ Barcelona ដូចគ្នាទៅនឹងពេលដែលគាត់នៅ Liverpool ប៉ុន្តែគាត់បានផ្ញើសារទៅកាន់អ្នកគាំទ្រវិញថាគាត់នឹងសាងកិត្តិយសគាត់ម្ដងទៀតនៅកីឡដ្ឋាន Allianz Arena។

  កីឡាករ Philipe Coutinho
  កីឡាករ Philipe Coutinho

Coutinho បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports ថា៖

"ពីរបីថ្ងៃដំបូងពួកគេបានបង្ហាញខ្ញុំនូវភាពស្វាគមន៍យ៉ាងកក់ក្ដៅ ខ្ញុំបានជួបមិត្តរួមក្រុមរបស់ខ្ញុំនិងគ្រូបង្វឹក ... ។ ជារៀងរាល់ថ្ងៃខ្ញុំមានអារម្មណ៍ធូរស្បើយបន្តិចម្ដងៗខ្ញុំសប្បាយចិត្តណាស់។"

វាត្រូវបានគេផ្សព្វផ្សាយជាសាធារណៈថា Coutinho បានតស៊ូធ្វើខ្លួនគាត់ដើម្បីអោយអ្នកគាំទ្រ Barcelona ពេញចិត្តគាត់អំឡុងពេលគាត់នៅ Catalonia ហើយគាត់បានពិភាក្សាពីភាពខុសគ្នារវាង Bayern និងក្លឹបមុនៗរបស់គាត់ថា៖

"Bayern មានភាពស្និទ្ធស្នាលដូចគ្រួសារជាងក្លិបចាស់របស់ខ្ញុំ។ ខ្ញុំដឹងថាបរិយាកាសបែបនេះក៏មាននៅ Liverpool ដែរ ប៉ុន្តែនៅទីនេះគឺមានច្រើនជាង។"

អតីតកីឡាកររបស់ក្រុម Barcelona ម្នាក់ទៀតដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយ Bayern Munich ដែលនោះគឺកីឡាករ Thiago Alcantara បានជួយសម្រួលបញ្ហាជាច្រើននៅឯក្លិបដោយនិយាយជាភាសាព័រទុយហ្គាល់សម្រាប់ Coutinho។

កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

Coutinho បានបន្ថែមទៀតថា៖

"Thiago បាននិយាយភាសាព័រទុយហ្គាល់ និងបានជួយខ្ញុំច្រើនក្នុងរយៈពេលពីរបីថ្ងៃដំបូងជាពិសេសក្នុងការទំនាក់ទំនង។ ភាសាអាល្លឺម៉ង់ពិតជាពិបាកណាស់! ប៉ុន្តែខ្ញុំបានកំណត់គោលដៅនៃការរៀនសូត្រខ្លួនខ្ញុំ។ បុគ្គលិកមួយចំនួននិយាយភាសាព័រទុយហ្គាល់ដែលធ្វើឱ្យខ្ញុំកាន់តែងាយស្រួល៕"

ប្រភព៖ Marca

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T