មានដើមទុនប៉ុណ្ណេះ អាចបើកហាងកាហ្វេតូចមួយបានភ្លាម!

//s4.kh1.co/f2/f293f40facb6dde3eb336d8e82f21db35791352e.jpg
សង្គម

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅពេលគិតចង់ចាប់ផ្តើមរបររកស៊ី ដើមទុន គឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងទៀត មិនខុសគ្នាពីការបើកហាងកាហ្វេប៉ុន្មានទេ។ ការជ្រើសរើសឈុតហាងកាហ្វេ ដែលសមស្របទៅនឹងខ្ទង់វិនិយោគរបស់ខ្លួន គឺជាកិច្ចការចំាបាច់ដែលអ្នកត្រូវធ្វើ បន្ទាប់ពីអ្នកមានគំនិត និងយុទ្ធសាស្រ្តរកស៊ី និងទីតាំងសមគួរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមើលឃើញពីតម្រូវការរបស់អ្នកចង់រកស៊ីផ្នែកហាងកាហ្វេមានសណ្ឋានផ្សេងៗគ្នា និងក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំង​លើឈុតបើកហាងកាហ្វេខ្នាតមធ្យមរបស់ខ្លួន ខូហ្វី (KOFI Co,.Ltd) ដែលតែងតែប្រកាន់យកភាពជាដៃគូប្រកបដោយទំនុកចិត្ត និងគិតពីអាជីវកម្មរបស់អតិថិជនជាអាទិភាពនោះ បានរៀបចំឱ្យមានជាឈុតតួចមួយទៀត ដែលផ្តោតទៅលើអាជីវកម្មកាហ្វេខ្នាតតូច និងកាហ្វេរទេះ។

អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 

មិនខុសពីឈុតហាងកាហ្វេមធ្យម និងឈុតធំ ឈុតតូចមួយនេះត្រូវបានរៀបចំជាស្រេចរួមមាន ម៉ាស៊ីនកាហ្វេមានឈ្មោះថា La Specialista ដែលជាម៉ាស៊ីនឆុងកាហ្វេពេញនិយមបំផុតមួយ នៃ ម៉ាក Delonghi មានសមត្ថភាព ទាំងកិនគ្រាប់កាហ្វេ និងឆុងកាហ្វេលើម៉ាស៊ីនតែមួយ និងម៉ាស៊ីនក្រឡុកម៉ាក Kenwood

អ្វីដែលធ្វើឱ្យអតិថិជនមិនឈឺក្បាលនោះ រាល់ការជ្រើសរើសឈុតតូចមួយនេះ​ លោកអ្នកនឹងទទួលបានសម្ភារៈប្រើប្រាស់ គ្រឿងផ្សំសម្រាប់ធ្វើកាហ្វេ និងភេសជ្ជៈជាមួយរួបមន្តធ្វើភេសជ្ជៈស្រាប់​ (គិតជាទឹកប្រាក់ ៣៣៣ ដុល្លារ) ការចូលរួមវគ្គខ្លីស្តីពីរបៀបចាប់ផ្តើមអាជីវកម្មកាហ្វេ និងវគ្គបង្រៀនឆុងកាហ្វេដោយឥតគិតថ្លៃ។

ឈុតតូចមួយនេះមានតម្លៃត្រឹមតែ ១៨៥០ គិតជាប្រាក់ដុល្លារ នឹងត្រូវបានបើកឱ្យធ្វើការបញ្ជារទិញជាផ្លូវការ នៅតាមសាខាលក់របស់ ខូហ្វី ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩ នេះតទៅ។

គួរបញ្ជាក់ផងដែរថា ក្រៅពីឈុតតូចសម្រាប់ចាប់ផ្តើមអាជីវកម្មកាហ្វេ ខូហ្វី ក៏មានឈុតផ្សេងទៀតដែរ តម្រូវទៅតាមការចង់បាន និងកម្រិតទំហំអាជីវកម្មកាហ្វេរបស់លោកអ្នក។

អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 

មានបទពិសោធន៍ ១០ ឆ្នាំ  ខូហ្វី គឺជាក្រុមហ៊ុនមុនដំបូងគេនៅកម្ពុជា ដែលផ្គត់ផ្គង់ទៅលើរាល់តម្រូវការផ្នែកម៉ាស៊ីនកាហ្វេ សម្ភារៈ និងគ្រឿងផ្សំកាហ្វេ ហើយមានដៃគូអាជីវកម្មជាហាងកាហ្វេ ស្ទើរទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះ ក្រុមហ៊ុន ខូហ្វី មានវិទ្យាស្ថានបង្រៀនលើកជំនាញឆុងកាហ្វេ និងរោងជាងផ្ទាល់ខ្លួន ផ្នែកសេវាកម្មថែទាំ រាល់ម៉ាស៊ីនគ្រប់យ៉ាងដែលបញ្ជារទិញពីក្រុមហ៊ុន ដើម្បីធ្វើឱ្យប្រាកដថា ដំណើរការហាងកាហ្វេរបស់អតិថិជនមានភាពរលូន។

អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 
អាជីវកម្មខ្នាតតូចជាមួយ Kofi 

​រាល់ចម្ងល់ទាក់ទងនឹងអាជីវកម្មកាហ្វេ សូមទំនាក់ទំនងមកកាន់ៈ 077 777 970 / 069 666 999 ឬអញ្ជើញមកកាន់ទីតាំងសាខា ខូហ្វី ទាំង ៤ កន្លែង៖ ភ្នំពេញ បាត់ដំបង សៀមរាប ព្រះសីហនុ (ផែនទី https://lnkd.in/fckrUhD)៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T