មានរឿងអី? ហេតុអ្វីបានជាស្រ្តីម្នាក់ និយាយ​បែបនេះ​មកកាន់​ Tay Ping Hui ទៅវិញ​?

//s5.kh1.co/43/43120bf449485e48da2d08b338f6e2284b34e4aa.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ យ៉ាងណាម៉ិញ ​កាលពីពេល​ថ្មី​ៗ​នេះ តារាសម្តែង​ប្រុស​វ័យ​៤៨​ឆ្នាំTay Ping Hui​ បាន​ទៅ​មើល​រឿង​Ne Zha ក្នុង​រោង​ភាពយន្ត​មួយ​កន្លែង ​ក្នុង​ប្រទេស​ចិន តែ​ជា​ចៃដន្យ​ក៏​បាន​ជួប​រឿង​មួយ ​ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​អារម្មណ៍ ​បែប​នេះទៅវិញ​សោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​តារា​ប្រុស​រូប​នេះ​ បាន​ធ្វើ​ការ​បង្ហោះមួយនៅ​ក្នុង​Instagram របស់​ខ្លួនថា ​​កាល​ពីពេល​ថ្មី​ៗ​នេះ លោក​បាន​ទៅ​មើល​កុន​ហើយ ​អង្គុយ​នៅ​កៅអី​ខាង​មុខ ​ស្រ្តី​ម្នាក់​រួម​ជា​មួយ ​កូន​ប្រុស​របស់​គាត់ ​ដែល​បាន​​​អង្គុយ​ នៅពីក្រោយ​តារាសម្តែង​រូប​នេះ។ ក៏​ប៉ុន្តែ​អ្វី​ដែលទើស​ចិត្ត​នោះ​​គឺ នៅ​ពេល​ដែល​រឿង​បាន​ ចាប់​ផ្តើម​លេង​ហើយ​ ស្ត្រី​មា្នក់​នោះ​គឺនៅ​តែ​បន្ត​និយាយ ​ប្រៀប​ដូច​ជាកំពុងតែ​នៅ ​ក្នុ​ងបន្ទប់​ទទួល​ភ្ញៀវ​របស់​គាត់ ​បែប​នោះ​អញ្ចឹង។ ក្រោយ​មក​តារាប្រុស​រូប​នេះ ​ក៏​បាន​ងាកទៅ​កាន់ ស្រ្តី​​មា្នក់​នោះ​ហើយ បាន​ធ្វើ​សញ្ញា​“Shh” ដើម្បីចង់​ប្រាប់​គាត់​ថា មាន​អ្នកដទៃ​ទៀត កំពុង​តែមើល​រឿង ហើយ​ពួកគេ​ត្រូវ​ ការ​នៅភាព​​​​ស្ងៀមស្ងាត់។

ក៏ប៉ុន្តែ​អ្វី​ដែល​នឹក ​ស្មាន​មិន​ដល់​នោះគឺ ​នៅ​ពេល​ដែល​រឿង​​ត្រូវបានបញ្ចប់ ​ស្ត្រី​ម្នាក់​នោះ​ក៏​បាន​និយាយ​ ទៅកាន់​តារាសម្តែង​ប្រុសTay Ping Hui​ ថា៖

“គឺព្រោះតែអ្នក​ជា​តារាល្បី​ ទើប ​អ្នកគិត​ថា​អ្នកអាច​ធ្វើ​ចរិត ក្រអឺត​ក្រទម​និង​ឈ្លើយ ​បែបនេះ​មែន​ទេ?”

ពេល​នោះ​Tay ក៏បាន​ឆ្លើយ​តប​ទៅកាន់ ​ស្ត្រី​រូប​នោះ​វិញ​ផង​ដែរថា​៖

“ខ្ញុំ​មិនគិត​ថាធ្វើ​អ្វី​បាន ​ដោយ​គ្រាន់​តែ ​ខ្ញុំ​ជា​តារានោះ​ទេ។ ខ្ញុំ​គឺ​គ្រាន់តែ​ប្រាប់ទៅ ​អ្នកក្នុងនាម​ជាមនុស្ស​ ដូច​គ្នា​តែប៉ុណ្ណោះ​​”។

ក៏ប៉ុន្តែ​ស្រ្តី​រូប​នោះ​ នៅ​តែ​មិន​ព្រម​ឈប់​ គឺ​នៅ​តែ​បន្ត​ឈ្លោះ​ប្រកែក​ជាមួយ​Tay តទៅ​ទៀត​។ ដោយ​មិន​ចង់​ឲ្យមាន ​រឿង​វែង​ឆ្ងាយ​តារា​សម្តែង​រូប​នេះ ​ក៏​បាន​ដើរចេញ​តែម្តងទៅ៕

Tay Ping Hui​
Tay Ping Hui​
Tay Ping Hui​
Tay Ping Hui​
Tay Ping Hui​
Tay Ping Hui​
Tay Ping Hui​
Tay Ping Hui​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T