Luna និយាយក្តែងៗថា f(x) អត់រំសាយក្រុមទេ ទោះសមាជិក៣នាក់ ដើរចេញពី SM ក៏ដោយ

//s5.kh1.co/af/afbe909c974dd991f50ea50749def3c637f9c3ed.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្នុងគម្រប់ខួប១០ឆ្នាំនៃក្រុម f(x) ឆ្នាំនេះ បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ក្រោយពីមានការប្រកាសពីផលិតកម្ម SM Entertainment ថាសមាជិកពីររូបនៃក្រុមនេះគឺ Amber និង Luna សម្រេចចិត្តដើរចេញពីផលិតកម្មហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី សូម្បីតែសមាជិកមួយរូបទៀត គឺនាង Victoria ក៏បានប្រកាសក្នុងបណ្តាញសង្គម Weibo របស់ខ្លួនថា នឹងផ្តាច់ខ្លួនចេញពីផលិតកម្ម​SM នេះដូចគ្នា ក៏ប៉ុន្តែសម្រាប់តារាស្រីរូបនេះ ផលិតកម្មកំពុងតែព្យាយាមទាក់ទង និងសម្របសម្រួលឲ្យនាងបន្តកុងត្រា។

ចំណែកសមាជិកមួយរូបទៀត គឺនាង Krystal នៅសល់ពេលជាងសមាជិកដទៃនៅក្នុងផលិតកម្មនេះ ក្នុងការសម្រេចចិត្តថា គួរតែបន្តកុងត្រាឬក៏ផ្អាកសម្រាប់អាជីពជាតារាចម្រៀងក្នុងផលិកម្ម​SM។

ផ្អែកលើការតាមប្រភពខាងលើ បានឲ្យឃើញថាសមាជិក៣នាក់នៃក្រុមចម្រៀងនេះ គឺមានភាពរង្គោះរង្គើរបាត់ទៅហើយ ដូច្នេះហើយទាំងនេះបានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ថា តើក្រុម f(x) នឹងត្រូវរំសាយចោលមែនទេ?

ក្នុងនោះ ដើម្បីស្រាយចម្ងល់របស់មហាជន ក៏ដូចជាអ្នកគាំទ្រ នាង Luna បានធ្វើការ Live វីដេអូចេញពីគណនីខ្លួន ហើយបាននិយាយថា៖ 

“ក្រុម f(x) តែងតែរួបរួមតែមួយជានិច្ច។ បើទោះជាខ្ញុំចេញពីផលិតកម្មក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា ពួកយើងរំសាយក្រុមនោះទេ”។

ក្រោយពីលឺសម្តីរបស់ Luna បែបនេះ អ្នកគាំទ្របាននិយាយថា វាសនារបស់ក្រុម​ f(x) ពេលនេះគឺស្រដៀងក្រុម Girls’ Generation ដែរ ព្រោះថាបើទោះជានាង Tiffany នាង Seohyun និងនាង Sooyoung មិននៅក្រោមផលិតកម្ម SM តទៀតមែន តែពួកគេនៅតែប្រាប់មហាជនថាពួកគេជាសមាជិកក្រុមចម្រៀង Girls’ Generation ដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Luna
Luna
f(x)
f(x)
f(x)
f(x)
f(x)
f(x)
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T