ទ្រាំលែងបាន Sunny ចូលទៅបាញ់ Hyoyeon រឿងនាងចូលចិត្តលាបពណ៌សក់ដដែរៗរាល់អាទិត្យ ជិត១០ឆ្នាំ!

//s6.kh1.co/ee/eefa5cdf6e821e7c1cf468c939c17bc8f94997a4.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ចំពោះប្រិយមិត្តអ្នកនិយមតាមដានគាំទ្រ ក្រុមចម្រៀងនារីជើងចាស់ល្បីឈ្មោះ Girl’s Generation (SNSD) ប្រាកដជាបានដឹងហើយថា ក្នុងចំណោមសមាជិកទាំងអស់ គឺមានតែ Hyoyeon ម្នាក់ទេដែលនិយមចូលចិត្តលេងពណ៌សក់ពណ៌ទង់ដែង ញឹកញាប់ជាងគេ​ ឬនិយាយឲ្យចំទៅគឺនាងលាបពណ៌នេះដដែរៗជាច្រើនឆ្នាំជាប់គ្នាមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Hyoyeon 
តារាចម្រៀងស្រី Hyoyeon 

ជាការពិតណាស់ មកទល់ពេលនេះផងដែរ តារាស្រីពូកែខាងរាំ Hyoyeon រូបនេះ ក៏នៅតែរក្សាទុកសក់ពណ៌ទង់ដែងនេះដដែរ ហើយទោះបីជា កាលពីមុនក្រុម SNSD បានចេញបទចម្រៀង «Holiday Night» Hyoyeon នាងត្រូវបានតម្រូវឲ្យប្តូរពណ៌សក់ មកលាបពណ៌ស្វាយបែកខៀវយ៉ាងណាក្តី ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានផង តារាស្រីរូបនេះក៏ត្រឡប់មកលាបពណ៌ទង់ដែងវិញម្តងទៀតផងដែរ។

មិនតែប៉ុណ្ណោះ អ្នកគាំទ្របស់នាងរក៏មិនធ្លាប់មានការប្រឆាំងអ្វីឡើយចំពោះពណ៌សក់របស់នាងហើយ ដោយឡែកពួកគេថែមទាំងកោតសរសើរថា Hyoyeon ពិតជាសាកសមជាមួយនឹងសក់ពណ៌ទង់ដែងនេះ ខ្លាំងបំផុតថែមទៀតផង។

តារាចម្រៀងស្រី Hyoyeon 
តារាចម្រៀងស្រី Hyoyeon 

លើសពីនេះបើតាមដឹង តារាចម្រៀងស្រីរូបនេះ តែងតែធ្វើការលាបសក់ពណ៌ទង់ដែងនេះជាប្រចាំ ពោលគឺរៀងរាល់២សប្តាហ៍ម្តង ដែលវាធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលដោយមិននឹកស្មានថានាងលាបសក់ញឹកញាប់បែបនេះទៅហើយ ប៉ុន្តែសរសៃសក់របស់នាងនៅតែមានភាពរស់រវើកគ្មានការខូចខាតអ្វីឡើយ។

បន្ថែមពីនេះ ក្រោយឃើញបែបនេះ តារាចម្រៀងស្រី Sunny ដែលជាសមាជិកក្រុមចូលចិត្ត បង្អាប់លេងសើចពីពណ៌សក់របស់ Hyoyeon រយៈពេល១០ឆ្នាំមកនេះ ក៏បានចូលComment នៅក្នុងរូបថតរបស់ Hyoyeon នៅលើអ៊ីនស្តារក្រាមដោយថា៖

«ជាការពិតណាស់ ស្បែកក្បាលរបស់Hyoyeon ពេលដុះសក់ចេញមក គឺចេញពណ៌ទង់ដែរតែម្តងមែនទេ.....។»

បន្ទាបមក Hyoyeon ក៏បានឆ្លើយតបវិញថា៖

«នេះជាអ្វីដែលខ្ញុំកំពុងតែចង់និយាយ កិកិកិ។»  

តួយ៉ាង បើទោះបីជា Hyoyeon លាបសក់ពណ៌ទង់ដែងយ៉ាងញឹកញាប់បំផុតយ៉ាងណាក្តី ប៉ុន្តែពេលសក់ធម្មជាតិរបស់នាងដុះមកគឺនៅតែពណ៌ខ្មៅដដែល មិនថាយ៉ាងណា អ្នកគាំទ្រក៏សង្ឃឹមថានៅថ្ងៃណាមួយ Hyoyeon នឹងអាចដុះសក់ធម្មជាតិមកគឺពណ៌ទង់ដែងតែម្តងផងដែរ៕

តារាចម្រៀងស្រី Hyoyeon និង Sunny
តារាចម្រៀងស្រី Hyoyeon និង Sunny
តារាចម្រៀងស្រី Hyoyeon និង Sunny
តារាចម្រៀងស្រី Hyoyeon និង Sunny
តារាចម្រៀងស្រី Hyoyeon 
តារាចម្រៀងស្រី Hyoyeon 
តារាចម្រៀងស្រី Hyoyeon 
តារាចម្រៀងស្រី Hyoyeon 
តារាចម្រៀងស្រី Hyoyeon 
តារាចម្រៀងស្រី Hyoyeon 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T