នារីម្នាក់ខំចំណាយប្រាក់យ៉ាងច្រើនដើម្បីកែទំហំសុដន់ ប៉ុន្ដែបែរជាត្រូវរលួយចុងសុដន់ និងយារធ្លាក់ទៅវិញ

//s4.kh1.co/f8/f806a3e26e14ddea2f61fc90106abcee1091dc0a.jpg
សង្គម

 ១៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ថ្មីៗកន្លងទៅនេះ មានករណីនារីម្នាក់បានទទួលការវះកាត់កែទំហំសុដន់នៅគ្លីនិកមួយកន្លែង បែរជាចុងសុដន់ទៅជារលួយ និងយារធ្លាក់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) មានអាយុ២៩ឆ្នាំ បានចំណាយប្រាក់ចំនួន ៧០,០០០បាត(ប្រមាណ២,២៩០ដុល្លារអាមេរិក) ទៅលើការវះកាត់កែទំហំសុដន់។ នាងមានអាជីពជាភ្នាក់ងារចែកចាយផលិតផលសម្រស់នៅលើបណ្ដាញសង្គម។

ដោយមិនពេញចិត្តទំហំសុដន់របស់ខ្លួន នាងបានសម្រេចចិត្តវះកាត់កែទំហំសុដន់ពី ទំហំ៣៨០CC ទៅជា២៧៥CCវិញ។ ដំបូងឡើយ ការវះកាត់កែទំហំសុដន់មានតម្លៃ ៧៩,០០០បាត(ប្រមាណ២,៥៨៥ដុល្លារអាមេរិក) ប៉ុន្ដែនាងបានចរចាតម្លៃឲ្យនៅសល់ត្រឹមតែ ៧០,០០០បាត(ប្រមាណ២,២៩០ដុល្លារអាមេរិក)។ ក្រោយពីទទួលការវះកាត់រួចមក នាងមានភាពងឿយឆ្ងល់យ៉ាងខ្លាំង ព្រោះការវះកាត់នោះចំណាយពេលខ្លីមែនទែន។ ដោយការជឿទុកចិត្តទៅលើគ្លីនិកនោះ ទើបនាងមិនបានគិតអ្វីច្រើនទេ។

សុដន់របស់នារីរងគ្រោះ
សុដន់របស់នារីរងគ្រោះ

ប្រភពបានបន្ដថា ប៉ុន្មានថ្ងៃក្រោយមក មុខរបួសក៏ចាប់ផ្ដើមឈឺចុកចាប់ ចុងសុដន់បែរទៅជាជាំខ្មៅរលួយ និងមានសភាពយារធ្លាក់។ នាងក៏ប្រញាប់ប្រញាល់ទៅកាន់គ្លីនិកនោះម្ដងទៀត។ វេជ្ជបណ្ឌិតបាននិយាយថា នេះគ្រាន់តែជាបញ្ហាទូទៅប៉ុណ្ដោះ មិនបាច់ព្រួយបារម្មណ៍ឡើយ។ បន្ទាប់មក វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យមួយក្រុមបានរៀបចំការវះកាត់លើកទីពីរ។ លុះពេលវះកាត់រួច ទើបនាងឃើញថា ចុងសុដន់ខាងស្ដាំបានបាត់ ចំណែកចុងសុដន់ខាងឆ្វេងមានចុងបន្តិចប៉ុណ្ណោះ។

ក្រោយពីកើតរឿងរ៉ាវនេះមក នាងមិនពេញចិត្តក៏ដាក់ពាក្យប្តឹងវេជ្ជបណ្ឌិតនោះដោយទាមទារជាប្រាក់សំណងចំនួន ៧០០,០០០បាត (ប្រមាណ ១៦,៣៥៩ដុល្លារអាមេរិក)។ នាងក៏បានព្យាយាមដាក់ពាក្យបណ្ដឹងមួយទៀតលើម្ចាស់គ្លីនិកផងដែរ ប៉ុន្ដែពួកគេមិនព្រមទទួលខុសត្រូវ ឬសុំទោសឡើយ។ លើសពីនេះទៅទៀត ថែមទាំងស្ដីបន្ទោសពីការប្ដឹងរបស់នាងទៀតផង។

នារីរងគ្រោះនិងមេធាវី
នារីរងគ្រោះនិងមេធាវី

សម្រាប់ការវះកាត់កែសុដន់ មានគ្លីនិកមួយកន្លែងទៀតអះអាងថា អាចជួយកែឲ្យស្អាតបានដូចដើមវិញ ប៉ុន្ដែត្រូវចំណាយប្រាក់ចំនួន ៣០០,០០០បាត (ប្រមាណ៩,៨១៧ដុល្លារអាមេរិក)។

យ៉ាងណាមិញ ក្រោយពីខាងគ្លីនិកបដិសេធមិនព្រមទទួលខុសត្រូវ នាងក៏បានដាក់ពាក្យបណ្ដឹងម្ដងទៀត និងរង់ចាំការកោះហៅពីខាងតុលាការនាថ្ងៃខាងមុខនេះ។ យើងរង់ចាំមើលលទ្ធផលនឹងទៅជាយ៉ាងណា៕

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T