ខ្លាំងបាត់! ពូកែភ្លាត់គ្រាប់បាល់ពេកពេលនេះលោក Pep Guardiola ចង់ដាក់ខ្សែបម្រើរូបនេះលេងជាខ្សែការពារកណ្ដាលវិញ

//s5.kh1.co/79/796f74caec12c37cc6ee023626c2a0ffeecaf8a1.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Pep Guardiola ចង់ពង្រឹងតំបន់ការពារដោយចង់អោយខ្សែបម្រើកណ្ដាលកីឡាករ Fernandinho ដែលបង្ហាញខ្លួនដំបូងក្នុងរដូវកាលនេះមកលេងនៅតំបន់ខ្សែការពារកណ្តាលវិញពេលប៉ះជាមួយ Shakhtar Donetsk ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Pep Guardiola កំពុងសញ្ជឹងគិតអំពីភាពរង្គោះរង្គើនៅតំបន់ការពាររបស់ក្រុម Manchester City បន្ទាប់ពីរងបរាជ័យយ៉ាងចាស់ដៃក្នុងជំនួបទល់នឹង Norwich City កាលពីពេលថ្មីៗនេះ។

  កីឡាករ Fernandinho
  កីឡាករ Fernandinho

កីឡាករ Nicolas Otamendi និង John Stones សុទ្ធតែរងការរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ពួកគេក្នុងការបរាជ័យក្នុងលទ្ធផល ៣-២ ដែលជាលទ្ធផលមួយដែលស្ដែងចេញជាបញ្ហារបស់ Man City ដោយមិនមានកីឡាករ Aymeric Laporte ដោយសាររងរបួស។

លោក Guardiola បាននិយាយថាពួកគេមានគុណភាពគ្រប់គ្រាន់នៅតំបន់ការពារដើម្បីដោះស្រាយក្នុងអំឡុងពេលអវត្តមានរបស់ Laporte និងបានអះអាងថាម្ចាស់ជើងឯក Premier League មួយនេះនឹងមិនចំណាយប្រាក់នៅក្នុងខែមករានេះទេ។

ខណៈពេលនេះកីឡាករ Kyle Walker កំពុងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីដណ្ដើមយកកៅអី១១នាក់ដំបូងពីកីឡាករចំណួលថ្មី Joao Cancelo។

គួរបញ្ជាក់ផងដែរថា Cancelo ដែលជាខ្សែការពារស្លាបស្ដាំថ្លៃបំផុតរូបនេះនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងជំនួបទល់នឹង Shakhtar Donetsk ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T