វីរបុរសរបស់ Manchester United លោក Garry Neville និយាយថាប្រសិនបើកីឡាករទាំងពីររូបនេះលេងជាមួយគ្នា Man City គ្មានផ្លូវឈ្នះពាន PL ទេ

//s6.kh1.co/5b/5b29f1b642495a0a21662d421a8a9e2eab3e11a4.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Gary Neville និងលោក Jamie Carragher បានរិះគន់ចំៗទៅលើកីឡាករ John Stones និង Nicolas Otamendi ក្រោយមានបញ្ហានៅតំបន់ការពារក្រោយ Man City រងបរាជ័យក្នុងជំនួបទល់នឹង Norwich ដោយលោកនិយាយថាប្រសិនបើកីឡាករទាំង២រូបនេះលេងជាមួយគ្នានោះ Man City នឹងមិនអាចរក្សាពាន Premier League រដូវកាលនេះបាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=351,q=100/93/93569afdf3fb688506ff56c5a9a3cdcc788ee645.jpg

កីឡាកររបស់លោក Pep Guardiola បានបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-២ នៅឯ Norwich កាលពីចុងសប្តាហ៍នេះដោយសារការលេងមិនយល់ចិត្តគ្នាដែលបង្កជាបញ្ហានៅតំបន់ការពាររបស់ក្រុមភ្ញៀវដោយត្រូវក្រុមម្ចាស់ផ្ទះសម្រុករហូតទទួលបាន៣ពិន្ទុ។

ហើយអតីតខ្សែការពាររបស់ក្រុមបិសាចក្រហមលោក Neville រួមជាមួយ Jamie Carragher ដែលជាវីរបុរសរបស់ក្រុម Liverpool បាននិយាយអំពីខ្សែការពារទាំង២រូបនេះក្នុងទូរទស្សន៍ Sky Sports ថា៖

"ប្រសិនបើកីឡាករទាំងពីរនាក់នេះលេងជាមួយគ្នាក្នុងទម្រង់លេងបច្ចុប្បន្ននេះ Man City នឹងមិនឈ្នះលីគឡើយ។"

នៅពេលត្រូវបានគេសាកសួរអំពីការការពារនៅគ្រាប់ទី២នោះ លោក Carragher បាននិយាយថា៖

"គាត់ (Stones) មិនផ្តោតអារម្មណ៍ទេ។ គាត់ត្រូវតែមើលឃើញពីគ្រោះថ្នាក់នោះហើយគាត់ត្រូវតែត្រៀមនៅតំបន់នោះ។ ចំណែក Otamandi គាត់បែរជាធ្វើរំអិលដួលនៅពេលភាពធ្វេសប្រហែសរបស់គាត់បានហុចឳកាសអោយក្រុមម្ចាស់ផ្ទះស៊ុតគ្រាប់ទី៣បានយ៉ាងងាយ។"

កីឡាករ Otamendi ភ្លាត់គ្រាប់ទី៣អោយក្រុមម្ចាស់ផ្ទះស៊ុតចូល
កីឡាករ Otamendi ភ្លាត់គ្រាប់ទី៣អោយក្រុមម្ចាស់ផ្ទះស៊ុតចូល

ប៉ុន្តែអតីតកីឡាករ Liverpool លោក Carragher ជឿជាក់ថាកីឡាករ John Stone ពេលនេះកំពុងតែព្យាយាមស្ដារទម្រង់លេងរបស់ខ្លួនដើម្បីជាប់ក្នុងជម្រើសដំបូងរបស់ក្លិបកំពូលមួយនេះ។

លោក Carragher បានបន្តទៀតថា៖

កីឡាករ John Stone ក្នុងរយៈពេល៤ទៅ៥ខែទៅមុខទៀតនឹងព្យាយាមតស៊ូស្ដារទម្រង់លេងរបស់គាត់ប៉ុន្តែប្រសិនបើគ្មានភាពល្អប្រសើរនោះទេ Man City នឹងទិញកីឡាករផ្សេង។ នៅពេលនេះខ្ញុំគិតថា Guardiola មិនចង់ដាក់ពួកគេអោយលេងជាមួយគ្នាទេប៉ុន្តែគាត់គ្មានជម្រើស។

គួររំលឹកផងដែរថា Man City មាន ៥ ពិន្ទុនៅពីក្រោយក្រុមលេខ ១ Liverpool បន្ទាប់ពីបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុម Norwich នឹងបានត្រឹមស្មើជាមួយ Tottenham នៅឯ Etihad កាលពីខែមុន៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T